Home ព័ត៌មានអន្តរជាតិ បណ្តឹង​បរិហារ...

បណ្តឹង​បរិហារកេរ្តិ៍​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ប្រឆាំង​អ្នកសរសេរ​លើ​បណ្តាញ​សង្គម​ចាប់ផ្តើម​

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​នៅ​ថ្ងៃ​អង្គារ​ទី​០៦​ខែ​តុលា​នៅ​ពេល​ចាប់ផ្តើម​បណ្តឹង​បរិហារកេរ្តិ៍​របស់លោក​ប្រឆាំង​អ្នកសរសេរ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ម្នាក់​ដែល​បាន​ចែក​​រំលែក​អត្ថបទ​មួយ​នៅ​លើ​ហ្វេ​សប៊ុក​ដោយ​ភ្ជាប់​មេដឹកនាំ​នេះ ទៅ​នឹង​រឿង​អាស្រូវ​ពុករលួយ​។​

​នាយករដ្ឋមន្ត្រី លោក​លី សៀន​ឡុង​( Lee Hsien Loong) បាន​ចោទប្រកាន់ លោក​លឿង សេ ហៀន​ថា​បាន​ផ្សព្វផ្សាយ​ការចោទប្រកាន់​លោក​មិន​ពិត​ជុំវិញ​អត្ថបទ​ទាក់ទង​នឹង​រឿង​អាស្រូវ​លាង​លុយ​​កខ្វក់​នៅ​មូលនិធិ​រដ្ឋ 1MDB នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ក្រុម​អ្នក​រិះគន់​និយាយថា​ករណី​នេះ​គឺជា​គំរូ​ចុងក្រោយ​នៃ​រដ្ឋាភិបាល​សិង្ហ​បុរី​ដែល​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង ដែល​ប្រើ​អំណាច​គាបសង្កត់​ខ្លាំង​និង​ព្យាយាម​បំបិទ​សំឡេង​ប្រឆាំង​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​សិង្ហបូរី​បាន​ងាក​មក​រក​តុលាការ​ជា​ញឹកញាប់​ដើម្បី​ដាក់ទោស​ពួក​អ្នក​រិះគន់​រាប់​ចាប់ពី​គូប្រជែង​នយោបាយ​រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ហើយ​និយាយ​ថា​ចំណាត់ការ​​បែបនេះ​គឺ​ចាំបាច់​ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​។​

​នៅក្នុង​ជំនុជម្រះ លោក​លី​បាន​ចោទប្រកាន់​លោក​លឿង ថា​បាន​ធ្វើ​ការចោទប្រកាន់​បង្ខូច​ឈ្មោះ​និង​គ្មាន​មូលដ្ឋាន​ដែល​បាន​ធ្វើឱ្យ​អន្តរាយ​ដល់​សុចរិត​ភាព​និង​ភាពស្មោះត្រង់​របស់​រដ្ឋាភិបាល​។​

​អត្ថបទ ដែល លោក លឿង សេ ហៀន បាន​ចែករំលែក​នោះ បាន​ចុះ​ផ្សព្វផ្សាយ​រួច​ហើយ​ពីដំបូង​នៅលើ​វេប​សាយព័ត៌មាន​ម៉ាឡេស៊ី Malaysian news portal ។ អត្ថបទ​នោះ​បាន​ចោទប្រកាន់ថា លោក ​លី សៀន ឡុង​គឺជា​គោលដៅ​នៃ​ការស៊ើបអង្កេត​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជុំវិញ​មូលនិធិ​រដ្ឋ 1MDB នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​លី សៀន​ឡុង ចូល​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​នៅ​ថ្ងៃ​អង្គារ​ទី​០៦​ខែ​តុលា​នៅ​ពេល​តុលាការ​ចាប់ផ្តើម​បណ្តឹង​បរិហារកេរ្តិ៍​របស់លោក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តុលាការ​ផ្តន្ទាទោស​ស្ត្រី...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិនិត្យ​ដំណើរការ​ស្ថាបនា​...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប...

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្ន...

នាំ​អំណោយ​២​លាន​រៀល របស់​...

ដោយ​: រ៉ា​ម៉ន​/ ភ្នំពេញ​:...