Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​គិត​ត្រឹម​ខែ...

​គិត​ត្រឹម​ខែសីហា ការប្រមូល​ចំណូល​ថ្នាក់ជាតិ របស់​កម្ពុជា មាន​ចំនួន​ជាង ១៤.៣០០ ពាន់​លាន​រៀល

ដោយៈ ពៅ​និមល​/​ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថាៈ រយៈពេល ០៨ ខែ ឆ្នាំ​២០២០ នេះ ការប្រមូល​ចំណូល​ថ្នាក់ជាតិ សរុប​បាន​ចំនួន ប្រមាណ​ជាជាង ១៤.៣០០ ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជាង ៥៧ ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២០​។​

​យោងតាម​របាយការណ៍ ស្ថិតិ​ហិរញ្ញវត្ថុ រដ្ឋាភិបាល​ថ្នាក់ជាតិ ដែល​បង្ហាញ​ដោយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង​ថាៈ ចំណូល​នេះ បាន​ធ្លាក់ចុះ ក្នុង​អត្រា​អវិជ្ជមាន ប្រមាណ ១៤ ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ ២០១៩ ។ ក្នុងនោះ ការប្រមូល​ចំណូល​ពន្ធ ជាង ៨៥ ភាគរយ ចំណូល​ផ្សេងៗ ជាង ០៤ ភាគរយ និង​ចំណូល ពី​អំណោយ​ជិត ១០ ភាគរយ​។ សម្រាប់​ចំណូល រដ្ឋបាល​ថ្នាក់ជាតិ សម្រាប់​ខែសីហា ឆ្នាំនេះ អនុវត្តបាន​ជាង ១.៤៤៥ ពាន់​លាន​រៀល ធ្លាក់ចុះ​ក្នុង​អត្រា​អវិជ្ជមាន ប្រមាណ ៣៦ ភាគរយ គិត​ជា​ទឹកប្រាក់ មាន​ជាង ៨៤០ លាន​រៀល ប្រៀបធៀប​នឹង​ខែសីហា ឆ្នាំ​២០១៩​។​

​សូមជម្រាបថា បន្ទាប់ពី​ផ្ទុះឡើង នៃ​ជំងឺឆ្លង​កូ​វីដ ១៩ បាន​បង្ក​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល ក្នុងនោះ​សេដ្ឋកិច្ចកម្ពុជា ក៏​ទទួលរង​ផលប៉ះពាល់ ផងដែរ​។ ជាក់ស្តែង ក្នុងអំឡុងពេល ០៨​ខែ ឆ្នាំនេះ សមតុល្យ នៃ​ការឱ្យ​ខ្ចី ឬ​ប្រាក់កម្ចី​សុទ្ធ របស់​រដ្ឋបាល​ថ្នាក់ជាតិ បាន​ឆ្លុះបញ្ចាំង នូវ​ឱនភាព​សរុប​ជិត ២.០០០ លាន​រៀល ។​
​ក្នុងនោះ​ការអនុវត្ត​ចំណូល មាន​កំណើន ដោយសារ​ពី​ការបន្ធូរបន្ថយ កាតព្វកិច្ច​ពន្ធ និង​មិនមែន​ពន្ធ របស់​រដ្ឋាភិបាល សំដៅ​កាត់បន្ថយ ផលប៉ះពាល់ ពី​ការរីក​រាលដាល នៃ​ជំងឺ​វីដ ១៩ ស្រប​ពេលដែល​ការអនុវត្ត ចំណាយ​សរុប​មាន​កំណើន វិជ្ជមាន​ជាង ២១ ភាករយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៩ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...

តុលាការ​ផ្តន្ទាទោស​ស្ត្រី...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិនិត្យ​ដំណើរការ​ស្ថាបនា​...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប...

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្ន...