Home ព័ត៌មានជាតិ សង្គម ផ្សព្វផ្សាយ​ល...

ផ្សព្វផ្សាយ​លើកដំបូង​នៅ​ថ្នាក់​ខេត្ត​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា​

ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បានឱ្យដឹង​ថាៈ​នៅក្រោម​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​លើកដំបូង​នៅ​ថ្នាក់​ខេត្ត​។​សិក្ខាសាលា​នេះ​មន្ទីរ​កសិកម្ម​សហការ​រៀបចំ​ដោយ​ក្រុមការងារ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​,​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រុមហ៊ុន SBK និង​រួមជាមួយ​សហការី​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បន្តថាៈ​គោលបំណង​នៃ​សិក្ខាសាលា​ន​ជ​ដើម្បី​៖១,​ផ្សព្វផ្សាយ​ព័ត៌មាន​គម្រោង​ទៅ​សហគមន៍​កសិកម្ម​ក្រុម​ផលិតក​សិ​-​ធុរកិច្ច​ខ្នាតតូច​និង​មធ្យម​អ្នកប្រមូល​ទិញ​ផលិតផល​កសិកម្ម​, ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​, ម្ចាស់​សត្តឃាតដ្ឋាន​, ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​, អាជ្ញាធរ​មូលដ្ឋាន​និង​អ្នកពាក់ព័ន្ធ​នៅក្នុង​តំបន់​គោលដៅ​។​

​លោក​បន្តថាៈ​២,​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ការគាំទ្រ​ហិរញ្ញប្បទាន​របស់​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុ​ជារួម​មាន​ហិរញ្ញប្បទាន​ឥត​សំណង​បំពេញបន្ថែម​ទុនវិនិយោគ​និង​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​។​៣,​កំណត់​អត្តសញ្ញាណ​របស់​សហគម​ន៍​កសិកម្ម​ក្រុម​ផលិតក​សិ​-​ធុរកិច្ច​ខ្នាតតូច​និង​មធ្យម​និង​អ្នកពាក់ព័ន្ធ​ដើម្បី​រៀប​សំណើ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​។​ផែនការអាជីវកម្ម​ដែល​នឹង​ទទួលបាន​ហិរញ្ញប្បទាន​ពី​គម្រោង និង​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន និង​៤,​ផ្សព្វផ្សាយ​ព័ត៌មាន​គាំពារ​បរិស្ថាន និង​សង្គម រួមទាំង​លើកកម្ពស់​យេនឌ័រ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular