Home ព័ត៌មានជាតិ សន្តិសុខ ​ថៃ​បញ្ជូន​ខ្...

​ថៃ​បញ្ជូន​ខ្មែរ ពីរ​នាក់ អោយមក​ស្រុក​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

ដោយៈ បាយ័ន / ឧ​ត្ត​រ​មាន​ជ័​យៈ ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​ពីរ​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូន​មកកាន់​ស្រុកកំណើត​វិញ បន្ទាប់ពី​បាន​ដោះលែង ពី​ពន្ធនាគារ ពីបទ​ឆ្លងដែន​ខុសច្បាប់ កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​រួចមក​។ ការប្រគល់ និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៣​និង​១៥​នាទី រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថាៈ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ពីរ​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ បាន​បញ្ជូន​មកកាន់ ស្រុកកំណើត​វិញ​នោះ គឺមាន ឈ្មោះ ម៉ន ពិសី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវបាន​ថៃ​ចាប់ខ្លួន នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ ដោយ​ចូល​តាម​ច្រក​កូនដំរី​, និង​ម្នាក់ទៀត​ឈ្មោះ ប៊ុន ថា​ត ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ង ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ ត្រូវបាន​ថៃ​ចាប់ខ្លួន​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅនេះ ដោយ​ចូល​តាម​ច្រក​បឹង​ត្រកួន ។ ក្រោយពី​ចាប់ខ្លួន អ្នក​ទាំងពីរ ត្រូវបាន​យកទៅដាក់​ពន្ធនាគារ នៅ​ខេត្ត​អំ​ណា​ចា​រើ​ន ប្រទេស​ថៃ ពីបទ​ឆ្លងដែន​ខុសច្បាប់ កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​៕S/

​រូបភាព​: ថៃ​បញ្ជូន​ខ្មែរ​២​នាក់​អោយមក​ស្រុក​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...