ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈសេចក្តីរាយការណ៍បឋមដែលរស្មីកម្ពុជាទទួលបាននាល្ងាចថ្ងៃទី០៦ខែតុលាឆ្នាំ២០២០នេះបានឱ្យដឹងថាស្ពានអូរផ្លាយដែលតភ្ជាប់ក្រុងសែនមនោរម្យនិងស្រុកពេជ្រាដា(ទឹកជ្រោះប៊ូស្រា)បានរងការខូចខាតយ៉ាងដំណំពីគ្រោះធម្មជាតិ។

សេចក្តីរាយការណ៍បានបន្តថាៈបង្គោលស្ពានផ្នែកកណ្តាលបានបាក់ដាច់ហូរចេញដោយកម្លាំងទឹកជំនន់។ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណៈប្រេះបែកដោយអន្លើរហេតុនេះសូមបងប្អូនមានរថយន្តប្រភេទដឹកឬរថយន្តធន់ធំមេត្តាផ្អាកមធ្យោបាយដឹកជញ្ជូនជាកំហិត..រង់ចាំក្រុមការងារនៃមន្ទីរសាធារណការរៀបចំឈូសឆាយផ្លូវវាងរួចរាល់សិន៕S/




