Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងពាណិជ្ជ...

ក្រសួងពាណិជ្ជកម្ម បង្ហាញ​ចំណុច​សំខាន់​បី នៃ​ការជំរុញ និង​នាំចេញ​ទំនិញ ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី​


ដោយៈ ពៅ​និមល / ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​លើក​ទី​២ ស្តីពី​ការងារ​ជំរុញ​ផលិតកម្ម និង​នាំចេញ​ទំនិញ ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី ជា​លទ្ធផល ក្រោម​ការផ្លាស់ប្តូ​រមតិ​យោបល់ និង​ផ្តល់​ធាតុ​ចូល​សំខាន់ ពី​សមាជិក​អង្គប្រជុំ​ពាក់ព័ន្ធ បាន​ឯកភាពគ្នា លើ​ចំណុច​សំខាន់ៗ​បី ដើម្បី​នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​ជា​ឯកសារ​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាៈ កិច្ចប្រជុំ​លើក​ទី​២​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន របស់លោក​រដ្ឋលេខាធិកា​រ ស៊ា​ង ថៃ ដោយមាន​ការចូលរួម ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើន​ផ្សេងទៀត សរុប​ចំនួន​ជិត ៣០ នាក់ ក្នុង​គោលបំណង ដើម្បី​ពិនិត្យឡើងវិញ លើ​បញ្ជី​មុខទំនិញ និង​ផលិតផល ដែលមាន​សក្កា​នុព​ល របស់​កម្ពុជា សម្រាប់​រៀបចំ​ផែនការ​ជំរុញ ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី ជាពិសេស ដើម្បី​ទាញយក​ផលប្រយោជន៍ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែលមាន​ស្រាប់ និង​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ដែល​គ្រោង​នឹង​ចុះហត្ថលេខា ជាមួយ​ដៃគូ​ទេ្វ​ភាគី និង​ពហុភាគី សំដៅ​លើកកម្ពស់ ផលិតកម្ម​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​នាំចេញ​។​

​ទាក់ទង​ចំណុច​សំខាន់​បី នៃ​កិច្ចប្រជុំ​នេះ សម្រេចបាន​លទ្ធផល ដូចជា​៖ ១.​សិក្សា​ស្រាវជ្រាវ លើ​ផលិតផល មាន​ស្រាប់​ដែល​អាច​នាំចេញ​បាន​ភ្លាមៗ​, សិក្សា​ស្រាវជ្រាវ លើ​ផលិតផល​សក្កា​នុព​ល សម្រាប់ធ្វើ​ការនាំចេញ ពេលអនាគត ។ ២.​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការចរចា​ពាណិជ្ជកម្ម ដល់​វិស័យ​ឯកជន និង​សុំ​ធាតុ​ចូល​ត្រឡប់​វិញ ពី​វិស័យ​ឯកជន ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ទី​៣.​រៀបចំ​បញ្ជី​រាយ​មុខទំនិញ​សំខាន់ៗ និង​វិភាគ​លើ​ស្ថានភាព នៃ​ការនាំចេញ ពេល​កន្លងទៅ​។​

​នៅក្នុង​អង្គប្រជុំ ខាងលើនេះ លោក ស៊ា​ង ថៃ បានលើកឡើង ពី​លទ្ធផល​ការងារ និង​ការ​ឯកភាពគ្នា ក្នុង​កិច្ចប្រជុំ​លើក​ទី​១ កាលពី​ខែកញ្ញា កន្លងទៅ ដូចជា​ការបង្កើត​ក្រុម​ការងារ លេខាធិការដ្ឋាន និង​ក្រុម​ស្រាវជ្រាវ​ឯកសារ ការកំណត់​ទំនិញ​អាទិភាព និង​ការកំណត់​ទម្រង់ រៀបចំ​របាយការណ៍ ដោយ​យក​គំរូ ប្រហាក់ប្រហែល គោល​នយោ​បាយ​ដំឡូង​មី​កម្ពុជា​ជាដើម​។ ក្នុងនោះ លោក​បាន​ស្នើសុំ​ថ្នាក់ដឹកនាំ​ក្រសួង ពិនិត្យ និង​ចុះហត្ថលេខា លើ​ប្រកាស ដើម្បី​បែងចែក​ភារកិច្ច ដល់​ក្រុមការងារ តាម​តួនាទី​រៀងៗ​ខ្លួន​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...

រុស្ស៊ី​នឹង​លក់​វ៉ាក់សាំង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់​ផែនការ​ការពារ​សន្តិស...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...