​កំពែង​ទី​៣ ប្រាសាទបន្ទាយស្រី ត្រូវបាន​ជួសជុល ឱ្យ​ផុតពី​ហា​នី​ភ័យ​

​ដោយៈ គូលែន / សៀមរាប​: អ្នកជំនាញ​ផ្នែក​អភិរក្ស ធ្វើការ​ជួសជុល និង​ទល់​ទ្រ​កំពែង​ទី​៣ ប្រាសាទបន្ទាយស្រី ត្រូវបាន​ជួសជុល ឱ្យ​ផុតពី​ហា​នី​ភ័យ​។ នេះ​បើតាម​ការបញ្ជាក់ អោយដឹងពី​លោក សារាយ គឹម​ហួល បុរាណ​វិទូ និង​ជា​ប្រធាន​គម្រោង ជួសជុល​អភិរក្ស​បន្ទាយស្រី នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នេះ ហើយ​បាន​ត្រូវ​ទំព័រ​ហេ្វ​ស​ប៊ុ​ករ​បស់ អាជ្ញាធរ​ជាតិ​អប្សរា ដកស្រង់​ចុះផ្សាយ​ជា​សាធារណៈ ។​

​យោងតាម​ប្រភព​ដដែល​នោះ លោក សារាយ គឹម​ហួល បុរាណ​វិទូ និង​ជា​ប្រធាន​គម្រោង ជួសជុល​អភិរក្ស​បន្ទាយស្រី បាន​និយាយថាៈ រចនាសម្ព័ន្ធ​កំពែង​ទី​៣ នៃ​ប្រាសាទបន្ទាយស្រី ដែល​រង​នូវ​ការខូចខាត ទ្រុឌទ្រោម ត្រូវ​បានឱ្យ​រួចផុត​ពី​ហា​នី​ភ័យ​។ កំពែង​ទី​៣ ដែល​បាន​ជួសជុល និង​ទល់​ទ្រ នាពេលនេះ មាន​ចំនួន​៥​ទីតាំង និង​មាន​ប្រវែង​សរុប ៤០ ម៉ែត្រ​។

​លោក សារាយ គឹម​ហួល បានឱ្យដឹង​ទៀតថាៈ គោលបំណង​សំខាន់ នៃ​ការជួសជុល គឺ​ដើម្បី​កាត់បន្ថយ ការខូចខាត​ធ្ងន់ធ្ងរ នៃ​រចនាសម្ព័ន្ធ​កំពែង ព្រមទាំង​សង្គ្រោះ​រចនាសម្ព័ន្ធ ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​កំពុង​រងគ្រោះថ្នាក់ ឱ្យទាន់​ពេលវេលា​។​

​លោក បាន​បន្ដថាៈ មូលហេតុ នៃ​ការ​ទ្រុឌទ្រោម រចនាសម្ព័ន្ធ​របស់​កំ​ពែង និង​ប្រាសាទ គឺ​បណ្តាលមកពី​កត្តា​ធម្មជាតិ គួបផ្សំ​នឹង​អាយុកាល ដ៏​យូរលង់ នៃ​សំណង់ ពោលគឺ​មួយ​ភាគ នៃ​សំណង់ រង​ការបំផ្លាញ ដោយ​ការ​រលំ​បាក់ នៃ​ដើមឈើ​សង្កត់ រីឯ​ប្ញ​ស​នៃ​ដើមឈើ​ធំៗ បាន​ចាក់​បំ​ប៉ើង​គ្រឹះ បណ្តាលឱ្យ​ស្រុត ទ្រេត និង​ប្រេះ​ខូច ខុសពី​ទម្រង់​ដើម​។​

​លោក​បាន​បញ្ជាក់ថាៈ ប្រាសាទបន្ទាយស្រី បានចាប់ផ្តើម​អភិរក្ស ឡើងវិញ អំឡុង​ឆ្នាំ​១៩១៦ ដោយ​ជនជាតិ​បារាំង​។ ចាប់ពី​ឆ្នាំ​១៩២៤ មក សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​ត្រួស​ត្រាយព្រៃ និង​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ ជា​បន្តបន្ទាប់​។ នៅ​ឆ្នាំ​១៩៣១-១៩៣៦ ការជួសជុល​ទ្រង់ទ្រាយ​ធំ តាម​បច្ចេកទេស អាណា​ស្ទី​ឡូ ក៏បាន​ចាប់​ផ្តើមឡើង ដែល​ដឹកនាំ​ដោយ​លោក Henry Marchal​។ នៅ​ឆ្នាំ​២០០៥ ប្រទេស​ស្វី​ស និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ ធ្វើ​កំណាយ​ស្រាវជ្រាវ សង្គ្រោះ​ប្រាសាទ ដើម្បី​រក្សា​សោភ័ណភាព ពី​បុរាណ ហើយ​រៀបចំ​ជាទី​លាន បដិសណ្ឋារកិច្ច​ដំបូង​គេ នៅ​ឧទ្យាន​អង្គរ​។

​លោក​បាន​អោយដឹងទៀតថាៈ នៅ​ឆ្នាំ​២០១៦ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល ពង្រឹង​រចនាសម្ព័ន្ធ​ខ្លោងទ្វារ និង​កំពែង​ថ្មបាយក្រៀម ដោយ​រក្សា​ទម្រង់​ដើម របស់​សំណង់ និង​គិត​អំពី​ការប្រើប្រាស់ បច្ចេកទេស​បុរាណ​ឡើងវិញ រួមទាំង​សម្ភារ និង​ប្រវត្តិ​នៃ​សំណង់ ជាដើម​។ ទោះជា​យ៉ាងណា បន្ទាយស្រី ក៏​នៅមាន​រចនាសម្ព័ន្ធ ជាច្រើន​ទៀត ដែល​មិនទាន់បាន​ជួសជុល ហើយ​ទាមទារ ការអភិរក្ស​ជួសជុល ជា​បន្តទៀត​៕S/

​រូបភាព​: កំពែង​ទី​៣​ប្រាសាទបន្ទាយស្រី​ត្រូវបាន​ជួសជុល​ឱ្យ​ផុតពី​ហា​នី​ភ័យ​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...