Home ព័ត៌មានជាតិ នយោបាយ រដ្ឋសភា គាំទ្...

រដ្ឋសភា គាំទ្រ​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ហុងកុង

ដោយៈ ពៅ​និមល / ភ្នំពេញៈ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម កាលពី​រសៀល ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ បាន​ដឹកនាំ​គណៈប្រតិភូ ការពារ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ហុងកុង (AHKFTA) ក្នុងសម័យ​ប្រជុំ​ពេញអង្គ រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាៈ នៅក្នុង​អង្គប្រជុំ​នោះ បន្ទាប់ពី​លោកស្រី និ​ន សា​ផុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា បាន​ជម្រាបជូន​អង្គប្រជុំ​ថាៈ គណៈកម្មការ​ទី​៩ រដ្ឋសភា ដោយមាន​កិច្ចសហការ ពី​គណៈកម្មការ​ទី​៥ បាន​ពិនិត្យ និង​ពិភាក្សា លើ​ការស្នើសុំ​ការផ្តល់​សច្ចាប័ន លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ហុងកុង ជាមួយ​តំណាង​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី រួចរាល់​ហើយ ដោយ​ការស្នើសុំ​នេះ បាន​បំពេញ​ត្រឹមត្រូវ តាម​បែបបទ និង​នីតិវិធី​។​

​រដ្ឋសភា គាំទ្រ​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ហុងកុង

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន សម្រាប់​កម្ពុជា បាន​ជម្រាប អំពី​ខ្លឹម​សារសំខាន់ៗ នៃ​កិច្ចព្រមព្រៀង ព្រមទាំង​អត្ថប្រយោជន៍ ដែល​កម្ពុជានឹង​ទទួលបាន នៅពេល​កិច្ចព្រមព្រៀង​នេះចូល​ជា​ធរមាន​។​

​ក្រោយពី​បាន​ពិនិត្យ យ៉ាង​ល្អិតល្អន់ រួចរាល់​មក សម័យប្រជុំ​ពេញអង្គ បានអនុម័ត​យល់ព្រម​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ស្តី​នេះ ដោយមាន ១១១ សំឡេង​។​

​លោក​រដ្ឋមន្ត្រី តំណាង​រដ្ឋាភិបាល បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​ចក្រី ប្រធាន​អង្គប្រជុំ សមាជិក សមាជិកា ដែល​បានអនុម័ត យល់ព្រម នឹង​សង្ឃឹមថា ច្បាប់​នេះ នឹង​ផ្តល់នូវ​ប្រយោជន៍ ជា​សារ​វន្ត ដល់​សង្គមជាតិ​ទាំងមូល និង​ជំរុញ​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​រដ្ឋាភិបាល ដែលមាន​ក្រសួងពាណិជ្ជកម្ម ជា​សេនាធិការ បេ្ត​ជ្ញា​សហការ​ជាមួយ ក្រសួង​-​ស្ថាប័នពាក់ព័ន្ធ​ជាតិ​-​អន្តរជាតិ ឱ្យបាន​ជិតស្និទ្ធ ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​ការតភ្ជាប់​សេដ្ឋកិច្ច រវាង​អាស៊ាន និង​ហុងកុង តាមរយៈ​ការបន្ត​ធ្វើ សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្ម​សេវាកម្ម និង​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​នីតិវិធី​គយ និង​វិធានការ​នានា លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស និង​រួមចំណែក​ដ៏​សំខាន់ ក្នុងការ​សម្រួល​ដល់ពាណិជ្ជកម្ម និង​វិនិយោគ​ឆ្លងដែន ព្រមទាំង​កាត់បន្ថយ នូវ​របាំង​ចូល​ទីផ្សារ ដើម្បី​ជំរុញ​ដល់​ភាពងាយស្រួល ដល់​សហគ្រាស​ធុន​តូច និង​មធ្យម រវាង​អាស៊ាន និង​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​/V/Ha

​រដ្ឋសភា គាំទ្រ​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ហុងកុង
លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន សម្រាប់​កម្ពុជា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​...

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញ...

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...