Home ព័ត៌មានអន្តរជាតិ មេៗយោធាអាម៉េរ...

មេៗយោធាអាម៉េរិកកំពុងធ្វើចត្តាឡីស័ក ក្រោយមន្ត្រីយោធា ជាន់ខ្ពស់ម្នាក់តេស្តវិជ្ជមានកូវីដ១៩

មន្ទីរបញ្ចកោណបានឱ្យដឹងថា មេដឹកនាំយោធាកំពូលៗរបស់អាម៉េរិក កំពុងធ្វើចត្តាឡីស័ក កាលពីថ្ងៃអង្គារទី៦តុលា បន្ទាប់ពីមន្ត្រីឆ្មាំសមុទ្រជាន់ខ្ពស់ម្នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ក្រុមមន្រ្តីអាម៉េរិកបាននិយាយថា ប្រធាននៃអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ ម៉ាក មីលលី និងអនុប្រធាន លោកឧត្តមសេនីយ៍ ចន ហាយថិន ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់។

យោងតាមមន្ត្រីអាម៉េរិកជាច្រើនរូបបានឱ្យដឹងថា ក្រុមមេដឹកនាំយោធា ដែលមាន ទំនាក់ទំនងជាមួយលោកឧត្តមនាវី ឆាល ដាប់បលយូ រ៉េ មេបញ្ជាការរងនៃឆ្មាំសមុទ្រ ត្រូវបានប្រាប់នៅល្ងាចថ្ងៃចន្ទថា លោកបានធ្វើតេស្តវិជ្ជមាន ហើយពួកមេៗយោធា ទាំងអស់ត្រូវបានធ្វើតេស្តនៅព្រឹកថ្ងៃអង្គារ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចូណាថាន ហូហ្វមែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មាននរណាម្នាក់បានបង្ហាញរោគសញ្ញាឬធ្វើតេស្តវិជ្ជមាននោះទេ។

លោករ៉េបានស្ថិតនៅក្នុងកិច្ចប្រជុំមួយរបស់អគ្គសេនាធិការចម្រុះកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុននៅក្នុងអ្វីដែលគេហៅថា Tank ជាបន្ទប់ប្រជុំសម្ងាត់នៅមន្ទីរបញ្ចកោណ។ ក្រុមមន្រ្តីបាននិយាយថា នោះហើយជាកន្លែងដែលមេដឹកនាំយោធាភាគច្រើន បានប៉ះពាល់ជាមួយគាត់ ប៉ុន្តែគាត់ក៏មានការប្រជុំផ្សេងទៀតជាមួយមន្រ្តីដទៃផងដែរ។

ដំណឹងនេះបានធ្វើឱ្យក្រុមមន្រ្តីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមន្ទីរបញ្ចកោណ។ មេដឹកនាំកំពូលៗនៅទីនោះភាគច្រើនមិនបានឆ្លងជំងឺកូវីដ១៩នោះទេ ទោះបីជាមាន ការផ្ទុះឡើងនៃជំងឺនេះនៅទូទាំងកងកម្លាំងសកម្មនិងកងកម្លាំងបម្រុងនៅទូទាំងប្រទេសនិងនៅបរទេសក៏ដោយ។ សរុបជារួម សមាជិកទាហានជាង ៤៧.០០០ នាក់បានធ្វើតេស្តវិជ្ជមានគិតមកត្រឹមថ្ងៃចន្ទទី៥តុលា ក្នុងនោះមាន ៦២៥ នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ៨ នាក់បានស្លាប់។

គេមិនទាន់ដឹងទេថាតើលោករ៉េបានឆ្លងវីរុសកូរ៉ូណាយ៉ាងដូចម្តេច។ លោកបានចូលរួម ព្រឹត្តិការណ៍មួយសម្រាប់ក្រុមគ្រួសារយោធាហ្គោលស្តារនៅឯសេតវិមានកាលពីថ្ងៃទី ២៧ ខែកញ្ញា ដែលត្រូវបានរៀបចំឡើងដោយប្រធានាធិបតីដូណាល់ ត្រាំ និងលោកជំទាវទី ១ មេឡានី ត្រាំ ។

មេដឹកនាំយោធាជាន់ខ្ពស់មួយចំនួនរួមមានលោកមីលលី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ម៉ាក អេស្ពើ លោកឧត្តមសេនីយ៍ ជែមស៍ ម៉ាកខូនវីល និងលេខាធិការកងទ័ព លោក រ៉ាយអែន ម៉ាកខាធី ក៏បានចូលរួមផងដែរនៅក្នុងព្រឹត្តិការណ៍នេះ ដែលផ្តល់កិត្តិយសដល់ក្រុមគ្រួសារនៃសមាជិកទាហានដែលបានស្លាប់។ មន្រ្តីយោធាមួយចំនួនដែលនៅទីនោះ បានតេស្តវិជ្ជមានកូវីដ១៩ កាលពីចុងសប្តាហ៍ បន្ទាប់ពីលោកត្រាំនិងភរិយាបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។ យោងតាមមន្រ្តី បានឱ្យដឹងថា មេដឹកនាំយោធាជាច្រើននាក់តេស្តអវិជ្ជមាននៅគ្រានោះ ហើយពួកគេ នឹងបន្តធ្វើតេស្តទៀតនៅប៉ុន្មានថ្ងៃខាងមុខ៕ ដោយ ៖ កញ្ញាដាលីស/Ha

ប្រធាននៃអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ ម៉ាក មីលលី កំពុងធ្វើចត្តាឡីស័ក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...