អ្នកវិទ្យាសាស្ត្រ៣រូបឈ្នះពានណូបែលរូបវិទ្យាសម្រាប់ការរកឃើញប្រហោងខ្មៅនៅចក្រវាល

អ្នកវិទ្យាសាស្ត្របីរូប​ គឺ លោក រ៉ូជើង ផេនរ៉ូស ជនជាតិអង់គ្លេស លោក រីអ៊ីនហាដ​ ជេនហ្សែល ជនជាតិអាល្លឺម៉ង់ និង លោកស្រី អេនដ្រេ ហ្គេស ជនជាតិអាម៉េរិក បានឈ្នះរង្វាន់ណូបែលឆ្នាំ២០២០សម្រាប់ផ្នែករូបវិទ្យា សម្រាប់ការរកឃើញរបស់ពួកគេអំពីបាតុភូតកម្រ និងអសកម្មបំផុតមួយនៅក្នុងចក្រវាល នោះគឺជាប្រហោងខ្មៅ (Blackhole)។ នេះយោងតាមស្ថាប័នផ្តល់រង្វាន់កិត្តិយសកំពូលមួយនេះបានឱ្យដឹងកាលពីថ្ងៃអង្គារទី៦តុលា។

លោកសាស្ត្រាចារ្យផេនរ៉ូសមកពីសាកលវិទ្យាល័យអក់ស្វតបានឈ្នះរង្វាន់នេះពាក់កណ្តាលសម្រាប់ការងាររបស់គាត់ដោយប្រើគណិតវិទ្យាដើម្បីបង្ហាញថា ប្រហោងខ្មៅគឺជាលទ្ធផលផ្ទាល់ពីទ្រឹស្តីទូទៅនៃភាពជាក់ទាក់ទងគ្នា។

លោកជេនហ្សែលសាស្រ្តាចារ្យនៃវិទ្យាស្ថានម៉ាក់ប្លែងនិងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃទីក្រុងបឺខេលីនិងលោកស្រីហ្គេស សាស្រ្តាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃទីក្រុងឡូសអ៊ែនជេឡេសបានចែករំលែកស្នាដៃពាក់កណ្តាលទៀតសម្រាប់ការរកឃើញថា វត្ថុដែលមើលមិនឃើញមួយ និងធ្ងន់ខ្លាំងបំផុតមួយ អាចគ្រប់គ្រងដងតារាវិថីនៅចំកណ្តាលនៃកាឡាក់ស៊ីរបស់យើង។

រូបវិទ្យាគឺបេក្ខភាពទី២ដែលឈ្នះពានរង្វាន់ណូបែលឆ្នាំនេះ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របីរូបកាលពីថ្ងៃចន្ទបានឈ្នះពានរង្វាន់ណូបែលសម្រាប់ការរកឃើញជំងឺរលាកថ្លើមប្រភេទ C ដែលនាំទៅដល់ការបង្កើតថ្នាំព្យាបាល។

ជ័យលាភីទាំងបីរូបនឹងចែកគ្នានូវសាច់ប្រាក់រង្វាន់ ១០ លានក្រូណា (ជាង១.១១៨.៧០០ ដុល្លារអាម៉េរិក)៕ ដោយ ៖ កញ្ញាដាលីស

ពីឆ្វេងទៅស្តាំ ៖ លោក រីអ៊ីនហាដ​ ជេនហ្សែល លោកស្រី អេនដ្រេ ហ្គេស និង លោក រ៉ូជើង ផេនរ៉ូស
ប្រហោងខ្មៅត្រូវបានថតជាប់កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០១៩ ដោយកែវយឹត Event Horizon Telescope

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...