Home ព័ត៌មានជាតិ សន្តិសុខ ឡើង​ផ្សារ​ដែក...

ឡើង​ផ្សារ​ដែក ដាក់​ផ្លាក​យី​ហា ប៉ះចំ​ខ្សែភ្លើង​ឆក់ ធ្លាក់​ចុះក្រោម បែកក្បាល​ស្លាប់​

ដោយៈ គូលែន / សៀមរាបៈ បុរស​ជា​មេជាង​សំណង់ ជនជាតិ​វៀតណាម​ម្នាក់ បាន​ឡើង​ផ្សារ​ដែក ដាក់​ផ្លាកយីហោ ដោយ​ការធ្វេសប្រហែស បាន​ឆក់​ខ្សែភ្លើង ហើយ​ធ្លាក់​ពីលើ​រន្ទា​ដែក ដែលមាន​កម្ពស់ ១២ ម៉ែត្រ បណ្តាលឱ្យ​បែកក្បាលស្លាប់​នៅនឹងកន្លែង​។ ករណី​ឆក់​ខ្សែភ្លើង ហើយ​ធ្លាក់​ពី​រន្ទា​ដែក បានកើត​ឡើង នៅវេលា​ម៉ោង ១១ និង​៤៩​នាទី ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច ផ្ទះ​សំណង់​ថ្មី លើផ្លូវ​៣០ ស្ថិតក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល ក្រុង​សៀមរាប បាន​និយាយថាៈ ជនរងគ្រោះ មានឈ្មោះ NGUYEN HAO HUU អាយុ​៤០​ឆ្នាំ អត្តសញ្ញាណប័ណ្ណ វៀតណាម លេខ 183441061 ស្នាក់នៅ​កន្លែងកើតហេតុ ភូមិ​វាល សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប​។​

ឡើង​ផ្សារ​ដែក​ដាក់​ស្លាក​យីហោ ប៉ះចំ​ខ្សែភ្លើង​ឆក់ ​ធ្លាក់ចុះ​ក្រោម ​បែកក្បាល​ស្លាប់​ (គូលែន)​

​សមត្ថកិច្ច បាន​បន្តថាៈ តាម​ការបំភ្លឺ​ពី ឈ្មោះ ហេង ឃាង និង​ម្ចាស់ផ្ទះ បាន​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឱ្យដឹងថា ជនរងគ្រោះ និង​ម្ចាស់​ម៉ៅការសំណង់ ទាំងអស់គ្នា​នោះ ជា​បងប្អូន​នឹង​គ្នា បាន​ម៉ៅការ​សំណង់ សាងសង់​ដេ​គ័​រ​ផ្នែក​ខាងក្នុង និង​ផ្លាក​យីហោ​ទាំងមូល ដោយ​ឱ្យ​ពួកគាត់ មក​ស្នាក់នៅ និង​ធ្វើ​ការងារ​ទីនេះ អស់​រយៈពេល មួយ​សប្តាហ៍​មកហើយ​។ លុះដល់​ថ្ងៃកើតហេតុ ជនរងគ្រោះបាន​ឡើង​ដាក់ ផ្លាក​យីហោ ដោយ​ខ្លួនឯង ដោយ​លើកជើង​រន្ទា ដែលមាន​កម្ពស់ ១២ ម៉ែត្រ ហើយ​ដាក់​ខ្សែភ្លើង រ៉​ត នៅ​ចំ​កណ្តាល​រន្ទានោះ ហើយ​ជនរងគ្រោះ បាន​យក​ខ្សែ​ទៅ​ចង​ទាញ ឱ្យ​ខ្សែ​ទៅ​ជាប់​នឹង​ជើង​រន្ទា ធ្ចើ​ឱ្យ​ខ្សែភ្លើង​នោះឆ្លង​ចរន្ត បណ្តាលឱ្យ​ឆក់​ជន​រង គ្រោះ​នោះ ធ្លាក់​ពីលើ​រន្ទា ហើយ​ស្លាប់នៅ​កន្លែងកើតហេតុ​តែម្តង ។​

​តាម​ការពិនិត្យ​របស់ វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ បានឱ្យដឹងថាៈ ករណីនេះ ជនរងគ្រោះ ស្លាប់​ដោយ​បែក​លលាដ៍ក្បាល​។ សព​ជនរងគ្រោះ ត្រូវបាន​ដឹក​តាម​ឡានពេទ្យ ទៅ​រក្សាទុក​នៅ​ភ្នំពេញ ដោយ​ការិយាល័យ​ពិនិត្យ​ហេតុ នៃ​នាយកដ្ឋាន​នគរបាលបច្ចេកទេស​វិទ្យា សាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ មក​ទទួល ៕/V/Ha

ឡើង​ផ្សារ​ដែក​ដាក់​ស្លាក​យីហោ ប៉ះចំ​ខ្សែភ្លើង​ឆក់ ​ធ្លាក់ចុះ​ក្រោម ​បែកក្បាល​ស្លាប់​ (គូលែន)​
ឡើង​ផ្សារ​ដែក​ដាក់​ផ្លាកយីហោ ប៉ះចំ​ខ្សែភ្លើង​ឆក់ ​ធ្លាក់ចុះ​ក្រោម ​បែកក្បាល​ស្លាប់​ (គូលែន)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...