ប្រមុខ​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​បាន​ចូលរួម​រក្សា​ធ្វើ​នូវ​និរន្តរភាព​នៃ​សង្គមជាតិ​

ដោយ​: តារា​រិ​ទ្ធ / កណ្តាល​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អរគុណ​ចំពោះ​វិស័យ​ឯកជន ដែល​បានរួម​ចំណែកដ៏​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​រក្សា​នូវ​ស្ថិរភាព និង និរន្តរភាព​នៃ​សង្គមជាតិ​នៅក្នុង​ដំណាក់កាល​កូ​វីដ ១៩ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ តុលា​នេះ​នៅក្នុង​ពិធី​សម្ពោ​ធ​ម​ជ្ឈ​ម​ណ្ឌ​កម្សាន្ត ព្រី​នស៍ ម៉ា​ណ័​រ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​១ ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ​វិស័យ​ឯកជន​បាន​ចូលរួម​យ៉ាងសំខាន់​នៅក្នុង​ដំណាក់​កាលកូ​វីដ​១៩​ លើ ២​ចំណុច​៖

១.​កាលដែល​វិស័យ​ឯកជន​មិន​បិទ​ក្រុមហ៊ុន គឺជា​ការរក្សា​ការងារ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ និង​បង្កបង្កើត​ផលិតកម្ម​ដែល​កម្ពុជា​មាន​សម្រាប់​ការបំពេញ​តម្រូវការ​ក្នុងស្រុក​និង​ជំរុញ​ការនាំចេញ នេះ​ជា​ចំណុច​ទីមួយ​សំខាន់​ណាស់​។ ប្រសិនបើ​ពេលនេះ​គ្រប់​ក្រុមហ៊ុន​ទាំងអស់​នាំគ្នា​បិទ​ តើ​កម្មករ​កម្ពុជា​រាប់លាន​នាក់​ទាំង​តូច​និង​មធ្យម​ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ។​ជាទូទៅ​ក្នុង​វិស័យ​ឯកជន​បើ​គាត់​មិន​បិទ​ទេ ​គឺ​គាត់​រក្សាទុក​នៅ​ក្រុមហ៊ុន​ហើយ​ការរក្សា​ទុក​នៅ​ក្រុមហ៊ុន​នេះ​គឺមាន​ចំណែក​រក្សា​នៃ​ការងារ​និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​រាជរដ្ឋាភិបាល​ដែល​ពេលនេះ​រាជរដ្ឋាភិបាល​កំពុង​បាន​ឧបត្ថម្ភ​ចំពោះ​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​។​

​ការដែល​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នៅតែ​បន្ត​ការវិនិយោគ​និង​ដំណើរការ​ដោយ​មិន​បិទ​ឬ​មិន​កាត់បន្ថយ​បុគ្គលិក ​គឺជា​ការរួមចំណែក​ដ៏​ធំ​នៃ​ការដោះស្រាយ​ការងារ​និង​ប្រាក់ចំណូល​ឲ្យ​ប្រជាជន​កម្ពុជា​ហើយ​មិន​ទម្លាក់​បន្ទុក​ដោះស្រាយ​បញ្ហា​សង្គម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នោះទេ ។​

២.​បើទោះបីជា​សម័យ​កូ​វីដ​មាន​ការបិទរោងចក្រ ​តែ​ក៏មាន​អ្នកបើក​រោងចក្រ​ថ្មី​ផងដែរ អ៊ីចឹង​ទេវា​ជា​ឱកាស​បង្កើត​ការងារ​ថ្មី​នៅ​ផលិតកម្ម​ថ្មី​ដែរ ​ក្នុងនោះ​ការរីកដុះដាល​នៃ​វិស័យកម្មន្តសាល ឧស្សាហកម្ម​ធុន​តូច​និង​មធ្យម​បាននិងកំពុង​រីក​រាល​ដាល​ដែល​ក្នុងនោះ​មានការ​ផលិត​ស្បៀង​ជាសំខាន់​និង​ផលិត​ឧបករណ៍​ឬ​មធ្យោបាយ​ការពារ​កូ​វីត​ដូចជា​ការផលិត​ម៉ាស់​ជាដើម​។​

​អ៊ីចឹងទេ​បានជា​ក្នុងនាម​រដ្ឋាភិបាល​សូម​អរគុណ​ចំពោះ​វិស័យ​ឯកជន​ដែល​បានរួម​ចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​និរន្តរភាព​នៃ​សង្គមជាតិ​របស់​យើង​នេះ​ជា​ចំណុច​ពិសេស​។ ចំណុច​សំខាន់​ពីរ​នេះ​គឺ​កំពុង​លេចឡើង​នូវ​តួនាទី​សំខាន់​ពីរ​យ៉ាង ។ សង្ឃឹមថា​ពីនេះ​ទៅមុខ​យើង​នឹង​បន្ត​កាន់​ដៃ​គ្នា​ដើម្បី​រក្សា​លំនឹង​និង​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ រក្សា​ស្ថានភាព​ដ៏​ល្អប្រសើរ​របស់​ប្រទេស​រុញ​ទៅដល់​កំណើនសេដ្ឋកិច្ច​ឡើង​វិញ​បន្ទាប់ពី​កូ​វីដ ១៩៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សូម​ប្រជាពលរដ្ឋ​និង​មន្ត្...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

អភិបាល​រាជធានី ចុះ​ចែក​ម៉...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ នៅ​...

ក្រសួង​ការងារ​ចេញ​សេចក្តី...

​​ដោយៈ​ដេប៉ូ​/ភ្នំពេញៈ ...