Home ហោរាសាស្ត្រ ថ្ងៃទី​៧ ខែតុ...

ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​បើ​មាន​ការចរចា​ឬ​ចាប់ផ្តើម​ប្រកប​កិច្ចការងារ​អ្វីមួយ​ឃើញថា​តែមាន​ផល​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​ឃើញថា​មាន​ការហូរចូល​គ្រាន់​គាប់ប្រសើរ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​កម្រៃ​ច្រើន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​គួរសម​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​ត្រូវ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​ងាយ​កើតជា​រឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​ឬ​បញ្ហា​កើតចេញពី​រោគ​ជំងឺ យាយី​ដោយ​ប្រការ​ណាមួយ​។ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន ឡើយ ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​នោះ​ក៏​ងាយ​ផ្តល់​ផល​មកវិញ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​បញ្ហា​រកាំចិត្ត​និង​ពិសេស​តែង​កើត​បញ្ហា​នាពេល​ក្រោយ​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ នាំ​ជាប់​ការ​កុន​ខ្លួន​ដោយ​អស់ប្រាក់​ទុន​ពី​ខ្លួន​នាំ​សត្រូវ​ប្រមាថមើលងាយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន ច្បាស់លាស់​ទើប​មិនត្រូវ​រងកម្ម​នៅពេល​គ្រា​ខាងមុខ​៕

ឆ្នាំរោង
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​ហើយ​ធ្វើ​អ្វី​ក៏ ជឿនលឿន​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ការបំពេញ​ការងា​រ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ​បើ​ពុំនោះ​បញ្ហា​អាក្រក់​នឹង​រត់​ចូល​ទៀត​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលផល​តិច​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​បញ្ហា​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មានការ​ចាប់កំហុស​ព្រោះតែ ភាព​ចង់​ឈ្នះ​គ្នាច្រើន ៕

ឆ្នាំមមែ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោក​ធ្វើ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​យាយី​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើប្រាស់​ចិត្តមេត្តា​ដើម្បី​បោកប្រាស់​ក្នុង​រឿង​អ្វីមួយ​ហើយ​លោកអ្នក​មក​ត្រូវ​បាត់បង់​ប្រាក់កាស​ឥតអំពើ ។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើន​ដូចនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​នាំ​បញ្ហា​មកឱ្យ​ហើយ​ត្រូវ​បង្កើតជា​ជម្លោះ​វិវាទ​ជាមួយគ្នា​ឡើង ៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហើយ​ធ្វើ​អ្វី ក៏​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គ្រាន់បើ​បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧបទ្រពចង្រៃ​រកស៊ី​អ្វី​មិន​ឡើង​នឹង​គេ​ហើយ​កើត​មានតែ​រឿង​រាវ​ចម្រូងចម្រាស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់ តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​អ្វី​ត្រូវ​ចោទឡើង​។ ការរស់នៅ​ជួប​បញ្ហាលំបាក និង​ស្មុគស្មាញ​ច្រើន​បន្តិច​ពិសេស​បញ្ហា​គ្រួសារ​និង​ការងារ​តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​បញ្ហា​រកាំរកូស​និង​បញ្ហា​បង្កឡើង​ដោយសារ​ស្នាដៃ​អ្នកដទៃ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​យឺតៗ​តែ​ងាយ​បាក់បែក​ណាស់​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ​ល្អ​ហើយ​បើ​មាន​បញ្ហា​អ្វីមួយ​ដោយសារ​ក្រុមមនុស្ស​គុំ​គួ​ន​ឬ​សម្អប់​កាល​ពីមុនមក​ក៏មាន​ភាព​ធូរស្រាល​ចិត្ត​ហើយ​អ្នកខ្លះ​អាច​ដើរមក​និយាយ​ចូល​ចង​ជា​មិត្ត​ទៀតផង​។​ប៉ុន្តែ​យ៉ាងណា​លោកអ្នក​មិនត្រូវ​ទុកចិត្ត​ពេក​ដែរ​ប្រយ័ត្ន​តែ​គេ​ល្អ​តែ​សំបក​ក្រៅ​ខាងក្នុង​នៅតែ​គុំ​គួ​ន​ខ្មៅ​កខ្វក់​ដដែល​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​ក្រែង​ជួប​ផល​លំបាក​ណាមួយ​ដែល​ជះឥទ្ធិពល​ដល់​យូរអង្វែង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ធ្វើឱ្យ​កើតការ​រកាំ​ផ្លូវចិត្ត​មិនតិច​ដែរ​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...

ហ្វូង​កណ្តូប​អុកឡុក​ទ្វីប...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប៉ូលិស​ថៃ​ដាក់ពង្រាយ​កម្ល...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...