ក្លិបវេតហ្វត( Watford )បានបញ្ចប់កិច្ចសន្យារបស់កីឡាករ ឌែននី វែលបេក (Danny Welbeck) ដោយអនុញ្ញាតឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លឹបដោយឥតតម្លៃខ្លួនផ្ទេរនៅខែនេះ។
អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះស្ថិតក្នុងចំណោមកីឡាករដែលមានប្រាក់ចំណូលខ្ពស់ ដោយរកបានប្រាក់ឈ្នួល១០០.០០០ផោនក្នុងមួយសប្តាហ៍ហើយអាចនឹងចាកចេញដោយ ឥតតម្លៃខ្លួន។
វែលបេក គឺជាកីឡាករដ៏ពេញនិយមនៅក្លិប Watford ប៉ុន្តែក្លឹបនេះទទួលស្គាល់ថា កីឡាករ រូបនេះចាប់អារម្មណ៍ការងារនៅក្របខណ្ឌព្រីមីញ៉េលីក។
កីឡាកររូបនេះមិនទាន់បានលេងនៅឡើយទេនៅរដូវកាលនេះ ប៉ុន្តែបានដើរតួនាទីសំខាន់នៅ ដំណាច់រដូវកាល ខណៈក្លិប Watford ត្រូវបានកាត់ចេញពីក្របខណ្ឌកំពូល។ អតីតខ្សែប្រយុទ្ធ ក្លិប Arsenal និងក្លិប Manchester United រូបនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លិបដូចជា Southampton និង Crystal Palace ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
វែលបេករកបានពីរគ្រាប់ក្នុងការបង្ហាញមុខ១៨លើកនៅក្របខណ្ឌព្រីមីញ៉េលីកកាលពីរដូវ កាលមុន ហើយនៅរដូវកាលនថ្មីនេះ វែលបេក មិនទាន់បានបង្ហាញមុខសម្រាប់ក្រុម Watford នៅក្របខ័ណ្ឌ Championship នៅរដូវកាលនេះនៅឡើយទេ៕ ប្រែសម្រួល: ពិសិដ្ឋ
