ដោយៈតារារិទ្ធ/កណ្តាលៈប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងឲ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះមិនមានការដំឡើងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទេ ដោយរក្សាទុកនូវប្រាក់បៀវត្សដដែល។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៧ ខែ តុលានេះ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

សម្តេចតេជោហ៊ុនសែន បានបន្ថែមថា លើកលែងតែប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំនិងភ្ជុំបិណ្ឌនៅឧបត្ថម្ភដដែល ។អ្វីដែលជាការយកចិត្តទុកដាក់នឹងជម្រាបជូនទៅអតីតយុទ្ធជននិងនិវត្តជននោះ គឺយើងនឹងបង្កើនប្រាក់បៀវត្សចំពោះនិវត្តជនអតីតយុទ្ធជនដែលចូលនិវត្តន៍មុន។ ព្រោះអ្នកចូលនិវត្តន៍មុនគាត់ប្រាក់ខែតែ ៤0 ម៉ឺនរៀល ដល់ពេលចូលនិវត្តន៍កាត់ទៅនៅសល់ត្រឹម ៣០ម៉ឺនរៀលប៉ុណ្ណោះ។ បើប្រៀបធៀបអ្នកចូលនិវត្តន៍បច្ចុប្បន្នឥឡូវប្រាក់ខែមួយលានរៀល ដល់ចូលនិវត្តន៍ទៅកាត់ ២០ភាគរយ គាត់នៅសល់ ៨0 ម៉ឺនរៀល ខុសពីរអ្នកចូលនិវត្តន៍មុន ។ ដូចនេះដើម្បីកាត់បន្ថយគម្លាតអ្នកចូលនិវត្តន៍មុននិងក្រោយ រាជរដ្ឋាភិបាលបានចំណាយ១០ លានដុល្លារដើម្បីកុំឲ្យខុសឃ្លាតគ្នាឆ្ងាយពេកជាមួយអ្នកចូលនិវត្តន៍បច្ចុប្បន្ន៕សរន/Ha


