Home កីឡា ហ្វី​លី​ព អែន...

ហ្វី​លី​ព អែន​ដឺ​សិន ចូលរួម​ជាមួយ​ក្លិប​ប៉រ​តូ ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល បន្ទាប់ពី​ធ្វើ មិនបាន​ល្អ​នៅ​វេស​ហេម​

​ខ្សែបម្រើ​ស្លាប ហ្វី​លី​ព អែន​ដឺ​សិន (Felipe Anderson) របស់​ក្លិប​វេស​ហេម (West Ham) បាន​ទៅ ចូលរួម​ជាមួយ​ក្លិប​ប៉រ​តូ​( FC Porto )​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។​
​ ​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៧​ឆ្នាំ​រូបនេះ​ដែល​ផ្ទេរ​មកពី​ក្លិប​ឡេ​ហ្សូ​(Lazio) តម្លៃ​៣៦​លាន ផោន ធ្វើ​មិនសូវ​បានល្អ​ជាមួយ​ក្រុម West Ham ប៉ុន្តែ​នៅពេលនេះ នឹង​លេង​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Porto ដែល​ត្រូវ​ប្រឈម​ជាមួយ​ក្រុម Manchester City ក្រុម Marseille និង​ក្រុម Olympiakos ។​
​ ​
​កីឡាករ​រូបនេះ​នឹងចូលរួម​ជាមួយនឹង​ក្រុម​ជើងឯក​ព័រ​ទុយ​ហ្គា​ល់​នេះ ដូច​កីឡាករ ម៉ា​ឡាង សា (Malang Sarr) របស់​ក្លិប Chelsea ដែល​ក៏បាន​ចុះកិច្ចសន្យា​លេង​ខ្ចី​ជើង​នៅ​រដូវ​កាល​នេះ ផងដែរ​។​
​ ​
​ក្លិប West Ham បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្លិប West Ham United អាច​បញ្ជាក់បាន ថា អែន​ដឺ​សិន បាន​ចូលរួម​ជាមួយ​ក្លិប​ព័រ​ទុយ​ហ្គា​ល់ FC Porto ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ រដូវ​កាល​”​។​
​ ​
​អែន​ដឺ​សិន បាន​លេង​៧០​លើក អំឡុងពេល​ពីរ​ឆ្នាំ​នៅ​ពហុ​កីឡដ្ឋាន London Stadium ហើយ​ត្រូវ បាន​គេ​ចាត់ទុកថា អាចជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម West Ham បន្ទាប់ពី​មក​ចូលរួម​ជាមួយ ក្លឹប​នេះ​ក្នុងតម្លៃ​ផ្ទេរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​
​ ​
​កីឡាករ​រូបនេះ​លេង​បាន​៤០​ប្រកួត​នៅក្នុង​ការបង្ហាញ​មុខ​នៅ​រដូវ​កាល​ដំបូង ដោយ​រកបាន​១០ គ្រាប់​និង​បានបង្ហាញ​មុខ​២៨​លើក​ក្នុង​រដូវ​កាល​ចុង​ក្រោយនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ​ស្លាប ហ្វី​លី​ព អែន​ដឺ​សិន (Felipe Anderson)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ាស​ដែល​សម្តេច​តេ​ជោ​ប្រ...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

រថយន្ដ​មន្ទីរ​សុខភាព​ខេត្...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

ប្រជាពលរដ្ឋ​ប្រទះឃើញ​ពស់ថ...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

អង្ករ​កម្ពុជា​ប្រមាណ​ជាង​...

​ដោយ​: ពៅ​និមល / ភ្នំពេញ​...