ក្លិបវេសហេម( West Ham) បានបញ្ចប់ទំនាក់ទំនងជាមួយខ្សែបម្រើ ជែក វីលស៊ែរ (Jack Wilshere) កាលពីថ្ងៃចន្ទ បើទោះបីជាកីឡាកររូបនេះនៅសល់កិច្ចសន្យាលេងរហូតដល់ រដូវក្តៅឆ្នាំក្រោយក៏ដោយ។
ក្លិប West Ham ជិតនឹងកាត់បន្ថយការខាតបង់លើកីឡាករវ័យ២៨ឆ្នាំរូបនេះ បន្ទាប់ពីកីឡាករ រូបនេះបានបង្ហាញមុខត្រឹម១៩លើកចាប់តាំងពីចូលរួមជាមួយក្លិបនេះកាលពីឆ្នាំ២០១៨។
ក្លិប West Ham មានគម្រោងជម្រុះចោលប្រាក់ឈ្នួល ១០០.០០០ផោនក្នុងមួយសប្តាហ៍របស់ វីលស៊ែរ ពីបញ្ជីប្រាក់ឈ្នួលរបស់ខ្លួន ស្របពេលកិច្ចសន្យារបស់កីឡាកររូបនេះនឹងចប់នៅ ដំណាច់រដូវក្តៅឆ្នាំ២០២១។
ក្លិប West Ham សង្ឃឹមថា នឹងស្វែងរកអ្នកទិញ ដើម្បីជួយស្រង់ដើមបានខ្លះសម្រាប់ខ្សែបម្រើ រូបនេះ ប៉ុន្តែពួកគេត្រូវតែសម្រេចកិច្ចព្រមព្រៀងសិន ដើម្បីឲ្យមានការចាកចេញដោយការ យល់ព្រមទាំងសងខាង។
កិច្ចសន្យារបស់ វីលសែរ គ្រោងនឹងចប់នៅដំណាច់រដូវក្តៅឆ្នាំក្រោយហើយពេលវេលានៅសល់ ក្នុងកិច្ចសន្យានេះ គឺមានទឹកប្រាក់ប្រហែល៣,៩លានផោន។ ក្លិប West Ham សុខចិត្តបង់ឲ្យ វីលស៊ែរ នូវចំណែកធំនៃការទូរទាត់នេះ ៕ ប្រែសម្រួល: ពិសិដ្ឋ
