ដោយៈសុផល/ភ្នំពេញ៖ អគារវីឡាខុនដូ ដែលអាចមើលឃើញទន្លេ និង ទីក្រុង ភ្នំពេញទាំងមូល បានត្រូវបើកសម្ពោធជាផ្លូវការហើយ ។វីឡាលំហលើពពក (Golden Sky) នេះបានត្រូវដាក់បង្ហាញជាផ្លូវការ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នាដើម សប្តាហ៍នេះ ដោយមានការចូលរួមពីពាណិជ្ជករជាតិនិងអន្តរជាតិធំៗ។ក្នុងនោះ តារា ចម្រៀង ព្រាប សុវត្ថិ ទូតសុឆន្ទៈរបស់ MORGAN Group ក៏បានមកសម្តែងផងដែរ។

MORGAN GOLDEN SKY មានទីតាំងស្ថិតនៅជាន់ខាងលើនៃអាគារទី ១ នៃក្រុមហ៊ុន MORGAN ENMAISON ។ វាមានទីតាំងស្ថិតនៅក្នុងទីក្រុងរុងរឿង និងកម្រមួយនៅ លើ ច្រាំង នៃទន្លេមេគង្គ ដែលមានកំពស់រហូតដល់២១៨ម៉ែត្រ។ វាមានត្រឹមតែ ៧០ យូនីត ប៉ុណ្ណោះសម្រាប់តែបុគ្គលដែលមានលំដាប់ថ្នាក់កំពូលប៉ុណ្ណោះ។តំបន់អគារ GOLDEN SKY មានទំហំប្រហែល ៣០០-៧៥០ម៉ែត្រការ៉េមានបន្ទប់គេង៣ទៅ៧បន្ទប់សមស្របសម្រាប់តម្រូវការរស់នៅរបស់អ្នកទិញផ្ទះលំដាប់ថ្នាក់ខ្ពស់ ព័ទ្ធជុំវិញ ដោយទន្លេមេគង្គ ៣៦០ ដឺក្រេ។វីឡាពីរជាន់ដ៏ប្រណីតនៅលើពពកផ្តល់ជូននូវទេសភាពបែបបន្ទប់ទទួលភ្ញៀវកំពស់ ៦ ម៉ែត្របង្អួចពិតាននិងជាន់រាបស្មើនៃទេសភាពមាត់ទន្លេធំទូលាយចែករំលែកទៅកាន់ពិភពលោកនៃភាពទាន់សម័យនាពេលអនាគត។

លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន MORGAN GROUP បានថ្លែងថា៖ផលិតផលថ្មីGOLDEN SKYនេះ ត្រូវគេរំពឹងថានឹងអាចផ្លាស់ប្តូររបៀបរស់នៅបែបប្រពៃណីនិងបង្កើតស្នាដៃសិល្បៈស្ថាបត្យកម្មដែលអាចបង្ហាញពីគុណតម្លៃគ្មានដែនកំណត់។

លោកអគ្គនាយកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាលនិងភ្ញៀវកិត្តិយសសំខាន់ៗព្រមទាំងដៃគូពាណិជ្ជកម្មមកពីគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍរបស់ក្រុមហ៊ុនMorgan ៕PH
