Home ព័ត៌មានអន្តរជាតិ ការសិក្សារបស់...

ការសិក្សារបស់អូស្ត្រាលីរកឃើញមីក្រូប្លាស្ទិក ១៤ លានតោននៅបាតសមុទ្រ

យោងតាមទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលីបានឱ្យដឹងថា បាតសមុទ្រនៅលើពិភពលោកត្រូវបានគ្របដណ្តប់ដោយកម្ទេចកម្ទីប្លាស្ទិកតូចៗប្រមាណ ១៤ លានតោន ដែលបាក់បែកពីគំនរសំរាមហូរចូលមហាសមុទ្រជារៀងរាល់ឆ្នាំ។

ទីភ្នាក់ងារនេះបានឱ្យដឹងថា បរិមាណនៃការបំពុលរបស់ប្លាស្ទិកតូចៗទាំងនេះគឺខ្ពស់ជាង ២៥ ដងនៃការសិក្សាក្នុងស្រុកដែលបានបង្ហាញពីមុន ដោយហៅវាថាជាការប៉ាន់ស្មានជាសកលលើកដំបូងនៃមីក្រូប្លាស្ទិកនៅបាតសមុទ្រ។

ក្រុមអ្នកស្រាវជ្រាវនៅទីភ្នាក់ងារ ដែលគេស្គាល់ថា CSIRO បានប្រើនាវាមុជទឹករ៉ូបូតដើម្បីប្រមូលសំណាកពីទីកន្លែងនានា ដែលមានជម្រៅរហូតដល់ ៣.០០០ ម៉ែត្រនៅឆ្ងាយពីឆ្នេរអូស្រ្តាលីខាងត្បូង។

អ្នកដឹកនាំស្រាវជ្រាវ គឺអ្នកវិទ្យាសាស្ត្រឈ្មោះ ដេនីស អាដេសធី បាននិយាយថា “ការស្រាវជ្រាវរបស់យើងបានរកឃើញថាបាតមហាសមុទ្រជ្រៅគឺជោរជន់ទៅដោយមីក្រូប្លាស្ទិក។ យើងមានការភ្ញាក់ផ្អើលដែលសង្កេតឃើញកម្ទេចកម្ទីប្លាស្ទិកច្រើនបែបនេះនៅទីតាំងដាច់ស្រយាល”៕ ដោយ ៖ កញ្ញាដាលីស

បាតសមុទ្រពិភពលោកមានមីក្រូប្លាស្ទិក ១៤ លានតោន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular