ជំងឺរាតត្បាតកូវីដ១៩ បានបណ្តាលឱ្យកម្មករចំនួន ៣១,៨ លាននាក់ ដែលមានអាយុចាប់ពី១៥ ឆ្នាំឡើងទៅ បាត់បង់ការងារឬ ម៉ោងធ្វើការរបស់ពួកគេត្រូវបានកាត់បន្ថយ នេះបើយោងតាមគេហទំព័រVnExpress ។
ការិយាល័យស្ថិតិទូទៅចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារដែលនិយាយថា ដោយសារជំងឺឆ្លងរាតត្បាតនេះ កម្លាំងពលកម្មរបស់ប្រទេសនេះ បានធ្លាក់ចុះពី១,២ លាននាក់ ដល់ ៥៤,៤ លាននាក់ ពីខែមករា ដល់ខែកញ្ញា។
នៅក្នុងចំណោមអ្នករងផលប៉ះពាល់នេះ ១៤ភាគរយបានបាត់បង់ការងារ ខណៈពេលដែលអ្នកផ្សេងៗទៀតប្រាក់ខែឬម៉ោងធ្វើការរបស់ពួកគេ ត្រូវបានកាត់បន្ថយឬត្រូវឈប់សម្រាកដោយមិនបើកលុយ។
វិស័យសេវាកម្មនេះ ត្រូវបានរងគ្រោះខ្លាំងបំផុតពីវិបត្តិនេះ ដោយមានកម្មករចំនួន៦៨,៩ ភាគរយរងផលប៉ះពាល់ បន្ទាប់មក ឧស្សាហកម្មកែច្នៃនិងផលិតកម្មមានចំនួន៦៦,៤ ភាគរយ និងកសិកម្មចំនួន២៧ ភាគរយ៕ប្រែសម្រួល៖សុខា/sn

រូប៖កម្មករនៅរោងចក្រផលិតស្បែងជើងមួយនៅទីក្រុងហូជីមីញ ក្នុងពេលចេញពីរោងចក្រ កាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០២០