សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត ប្រកាស​ការប្រកួត​កីឡា អត្តពលកម្ម​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ នា​ខែវិច្ឆិកា​

ដោយៈ រ៉ូ​ហ្សា / ភ្នំពេញៈ សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត ប្រកាស​រៀបចំ ការប្រកួត​កីឡា អត្តពលកម្ម​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ ជា​ផ្លូវការ ដោយបាន​ជូនដំណឹង ដល់​ប្រធាន សមាគម​-​ក្លិប​កីឡាអត្តពលកម្ម ក្រសួង​ស្ថាប័ន និង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី -​ខេត្ត ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១១ ១២ និង ១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នាពេល​ខាងមុខនេះ​។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការប្រកួត ខាងលើនេះ សហព័ន្ធ បានបញ្ជាក់​ពី​វិញ្ញាសា ដែល​ត្រៀម​រៀបចំ​ប្រកួត រួមមានៈ អាយុ​លើស ២០​ឆ្នាំ គឺ​វិញ្ញាសា​បុរស​៖ រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ រត់​ចម្ងាយ ៨០០​ម៉ែត្រ រត់​ចម្ងាយ ១០.០០០ ម៉ែត្រ លោត​កម្ពស់ លោត​ចម្ងាយ និង​ចោលដុំដែក (៧,២៦៥ គ​.​ក​) ។ ចំណែក​វិញ្ញាសា​នារី​៖ រត់​ចម្ងាយ​ល្បឿន ១០០​ម៉ែត្រ រត់​ចម្ងាយ ៨០០​ម៉ែត្រ រត់​ចម្ងាយ ៥.០០០​ម៉ែត្រ លោត​កម្ពស់ លោត​ចម្ងាយ និង​ចោលដុំដែក (៤ គ​.​ក​) ។​

​ចំណែក​អាយុ​ក្រោម ២០​ឆ្នាំ វិញ្ញាសា​បុរស​៖ រត់​ចម្ងាយ​ល្បឿន ១០០​ម៉ែត្រ រត់​ចម្ងាយ ៨០០​ម៉ែត្រ រត់​ចម្ងាយ ៥.០០០ ម៉ែត្រ លោត​កម្ពស់ លោត​ចម្ងាយ និង​ចោលដុំដែក (៤ គ​.​ក​) រីឯ​វិញ្ញាសា​នារី​៖ រត់​ចម្ងាយ​ល្បឿន ១០០​ម៉ែត្រ រត់​ចម្ងាយ ៨០០​ម៉ែត្រ រត់​ចម្ងាយ ៣.០០០​ម៉ែត្រ លោត​ចម្ងាយ លោត​កម្ពស់ និង​ចោលដុំដែក (៣​គ​.​ក​) ៕​/V

កីឡាករ កីឡាការនីអត្តពលកម្ម​
កីឡាករ កីឡាការនីអត្តពលកម្ម​
កីឡាករ កីឡាការនីអត្តពលកម្ម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...