Home ព័ត៌មានអន្តរជាតិ ស្រីលង្ការ ហា...

ស្រីលង្ការ ហាម​ការជួបជុំ​មនុស្ស​ចំ​ពេល​មាន​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ខ្លាំង​

​ស្រីលង្ការ​ហាម​ប្រាប​ការជួបជុំ​សាធារណៈ​ចំ​ពេល​ការឆ្លង​វីរុស​កូរ៉ូណា​កើន​ឡើង​ខ្លាំង​នៅពេល​ការឆ្លង​ជា​ចង្កោម​ថ្មី​មួយ​បាននិងកំពុង​រី​ករាល​ដាល​នៅក្នុង​ប្រជាជាតិ​ដែន​កោះ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ​។​

​អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០៧​តុលា​ថា ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ដែល​ផ្តើម​ចេញពី​រោងចក្រ​កាត់ដេរ​មួយ បាន​កើន​ដល់​៨៣០​នាក់ នៅពេល​មនុស្ស​ជាង​១.០០០​នាក់​ទៀត​ត្រូវបាន​ស្នើសុំ​​អោយធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​របស់​គេ​។​

​ក្រសួង​សុខាភិបាន​បាន​បញ្ជាកុំ​អោយ​សាធារណជន​ជួបជុំគ្នា​ជា​សាធារណៈ ដូចជា​ពិព័រណ៍ ពិធីជប់លៀង សន្និសីទ ព្រឹត្តិការណ៍​ទាំង​ក្នុង​និង​ក្រៅ​អាគារ ដង្ហែ​ក្បួន ការប្រគំ​តន្ត្រី​និង​ពិធីបុណ្យ​នានា​ដែល​​មាន​មនុស្ស​ចួលរួម​ច្រើន​។​

​ភាគច្រើន​នៃ​អ្នក​ឆ្លងកូវី​ដ​១៩ ជា​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​មួយ​។​

​រដ្ឋាភិបាល​បាន​ដាក់​បំរាម​គោចរ​រួចហើយ​នៅ​សង្កាត់​ជាយក្រុង​កូឡុំបូ​ចំនួន​២​កន្លែង​ដែល​អ្នកជំងឺ​កូវី​ដ​១៩​ស្នាក់នៅ បិទ​សាលារៀន​និង​សកល​វិទ្យាល័យ​ព្រមទាំង​កំហិត​គមនាគមន៍​សាធារណៈ​។​

​ការចម្លង​ជា​ចង្កោម​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ចន្ទ នៅ​មួយថ្ងៃ​បន្ទាប់​ពី​ស្រីលង្ការ​រាយការណ៍​ការឆ្លង​ក្នុង​សហគមន៍​ជា​លើកដំបូង​របស់​ខ្លួន​នៅក្នុង​រយៈពេល​២​ខែ​មកនេះ​។​

​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៣.៧៣៣​នាក់ និង​១៣​នាក់​ស្លាប់​។​ក្នុង​ចំនួន​ឆ្លង​នេះ ៣.២៦៦​នាក់​បាន​ជា​ហើយ​៕​ប្រែ​សម្រួល​៖​វាសនា​

​មន្ត្រី​សុខាភិបាល​និង​ប្រជាជន​ស្រីលង្ការ ត្រៀម​យក​និង​ផ្តល់​សំណាក​សំរាប់​ការពិនិត្យរ​កវី​រុស​កូរ៉ូណា​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular