Home ព័ត៌មានជាតិ សង្គម គម្រោងគ្រប់គ្...

គម្រោងគ្រប់គ្រងទឹកស្អាតនិងអនាម័យក្នុងខេត្តបាត់ដំបង

ដោយ:គ្រញូង/បាត់ដំបង ៖ នៅសាលប្រជុំB2 នៃសាលាខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២០ មានកិច្ចប្រេជុំរៀបចំគម្រោងគ្រប់គ្រងទឹកស្អាតនិងអនាម័យ
ក្នុងខេត្តបាត់ដំបងក្រោមអធិបតីភាពលោកវង្ស ពិសិន្នអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន​ និងជានាយកគម្រោង លោកសឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងលោកចាន់ ថុនអគ្គនាយករងដោះស្រាយផលប៉ះពាល់MEF/GDR។

ចូលរួមក្នុងកិច្ចប្រជុំគម្រោងនេះដែរមានលោកតូច ឈួនសៅរិទ្ធប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសនិងនវានុវត្តន៍ខេត្ត លោកស្រីកឹម សុគន្ធធារីអនុប្រធា​មន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្តលោកអ៊ុតខ្លឹងប្រធានអង្គភាពទឹកស្អាតខេត្តនិងមន្ត្រីពាក់ព័ន្ធមួយចំនួន។

បន្ទាប់ពីធ្វើបទបង្ហាញតាមស្លាយស្តីពីគម្រោងគ្រប់គ្រងទឹកស្អាតនិងអនាម័យក្នុងខេត្តបាត់ដំបងរួចមកមានសំណួរ ចម្លើយមួយចំនួននិងមានការបកស្រាយពីនាយកគម្រោងយ៉ាងក្បោះក្បាយ។

បន្ទាប់មកលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបានបញ្ជាក់ថាគម្រោងADBនិង
គម្រោងផ្សេងៗទៀតគឺមានលក្ខណះខុសប្លែកគ្នា។អ្វីដែលលោកអគ្គនាយករងបញ្ជាក់ថាការពាក់ព័ន្ធទៅនឹងសំណងនេះសុំឲ្យអាជ្ញាធរមូលដ្ឋានជូយផ្សព្វផ្សាយបន្ថែមព្រោះគម្រោងនេះត្រូវផ្សាភ្ជាប់នឹងភស្តុតាង។ បើបាត់ភស្តុតាងគឺគេអត់ដោះស្រាយឲ្យទេដូច្នេះត្រូវរក្សាទុកភស្តុតាងដែលក្រុមការងារចុះវាយតម្លៃផលប៉ះពាល់អស់ប៉ុន្មាន?។ លោកអភិបាលរងបានបន្តថាករណីនេះដូចយើងអភិវឌ្ឍគម្រោងទន្លេសាប១ហើយនេះជាគម្រោងទន្លេ​សាប២។ដោយសារអាជ្ញាធរយើងធ្វើលឿនពេកទីបំផុតបាត់ភស្តុតាងធ្វើឲ្យវាស្មុគ្រស្មាញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ទៅវិញ។

លោកអភិបាលរងខេត្តសង្ឃេឹមថា ខេត្តបាត់ដំបងអាចទទួលបានគម្រោងថ្មីៗ
បន្ថែមទៀតព្រោះក្រុងបាត់ដំបងទទួលបានជ័យលាភីផ្ការំដួលបីទង២ដងជាប់ៗគ្នាហើយផ្ការំដួលបីទងនេះមានពិន្ទុនាំមុខគេទៀតហើយអាចប្រែក្លាយទៅជាទីក្រុងឆ្លាត។ដើម្បីក្លាយជាទីក្រុងឆ្លាតគឺត្រូវរៀបចំប្រព័ន្ធទឹកសម្អុយឲ្យមានលក្ខណ:ទំនើបនិងរៀបចំអ្វីៗឲ្យវាប្រែប្រួលទៅតាមបច្ចេកវិជ្ជាថ្មីចុងក្រោយ។

លោក វង្ស ពិសិន្ន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជានាយកគម្រោងបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរខេត្តក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ដែលបានចូលរួមគម្រោងនេះយ៉ាងសកម្មក្នុងការអនុវត្តគម្រោងហើយធ្វើឲ្យគម្រោងរបស់យើងទទួលបានលទ្ធផលដោយរលូននិងជោគជ័យ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...