Home ព័ត៌មានជាតិ ជីម៉ាក់បឧបត្ថ...

ជីម៉ាក់បឧបត្ថម្ភម៉ាស ៤ម៉ឺនម៉ាស់ ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ១៩

ដោយៈសុផល/ភ្នំពេញ៖សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថាជីម៉ាក់ «GMAC» បាន​ឧបត្ថម្ភ​ម៉ាស​ចំនួន ៤០០០០ ម៉ាស ដល់ក្រសួងអប់រំ យុវជន និងកីឡា ​ដើម្បីចូលរួមការពារការ​ចម្លង​វីរុសកូវីដ១៩នៅប្រទេសកម្ពុជាក្នុងអំឡុងពេលនៃការ បើកដំណើការឡើងវិញនៃគ្រឹះស្ថាន​អប់រំ​របស់រដ្ឋនៅកម្ពុជា។

ដោយមើលឃើញពីការបើកដំណើការឡើងវិញនៃគ្រឺះស្ថានអប់រំ សមាគមយល់ឃើញ ថា ទំនាក់ទំនង​រវាងវិស័យរដ្ឋនិងឯកជនគឺជាដៃគូនឹងគ្នាហេតុដូច្នេះ​ហើយ ការឧតបត្ថម្ភ ម៉ាស៤០០០០នេះ គឺជាការចូលរួមចំណែក​ទប់ស្កាត់និងប្រយុទ្ឋ​ប្រឆាំងកា​រ​រីក​រាលដាល នៃជំងឺកូវីដ១៩ ជាពិសេសដល់សិស្សានុសិស្ស នៅតាមគ្រឺះស្ថានសិក្សានិងឧត្តម​សិក្សា នានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងយ៉ាង​ដូច្នេះ​ថា៖«វិស័យឯកជនតែងតែយក​ចិត្តទុកដាក់​លើ​​វិស័យអប់រំ​ដែលជាវិស័យ​អាទិភាព​ដ៏​សំខាន់ត្រូវមួយរបស់រដ្ឋាភិបាល​ក្នុងការបណ្តុះ​បណ្តាល​ធនធានមនុស្សដូច្នេះហើយ​ការ​ឧបត្ថម្ភម៉ាសចំនួន៤០០០០​នេះគឺជាការទទួលខុសត្រូវ​សង្គម​របស់​ស័យឯកជនក្នុងការ​ចូលរួមចំណែកត្រឡប់ទៅវិញដល់សង្គមជាតិ»។

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​បានថ្លែង​អំណរគុណចំពោះការចូលរួមចំណែករបស់សមាគមរោងចក្រកាត់ដេរ​នៅ​កម្ពុជា​ក្នុង​ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះក្នុងវិស័យអប់រំ ដែលប្រមុខ​រាជារដ្ឋាភិបាល ស្របតាម​ការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តីតេជោហ៊ុន សែន ​ដើម្បីប្រយុទ្ឋ​ប្រឆាំ​ង​នៃការរីករីលដាលនៃវីរុសកូរ៉ូណានៅ​កម្ពុជា។

លោកបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា៖​«តាំងនាមឱ្យថ្នាក់ដឹកនាំនិងបុគ្គលិក​នៃ​​ក្រសួងអប់រំយុវជននិងកីឡាសូមថ្លែងអំណរគុណចំពោះសមាគមរោងចក្រ​កាត់ដេរនៅ​កម្ពុ​ជា ដែល​តែងតែសហការ និងឧបត្ថម្ភ​ម៉ាស​ដល់ក្រសួងដើម្បីយក​ទៅចែកចាយ​បន្ត​តាម​គ្រឺះស្ថាន​អប់រំរដ្ឋ បុគ្គលិក លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សយក​ទៅប្រើ​ប្រាស់​​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​នៃជំងីកូវីដ១៩នេះ»។

នៅថ្ងៃទី៨ តុលា សមាគមក៏នឹងធ្វើការឧបត្ថម្ភម៉ាស ៤០០០០ ម៉ាស​ដល់ក្រសួងការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈផងដែរ​ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ១៩នៅប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​នៃ​ការ​បើកដំណើការឡើងវិញនៃមជ្ឈមណ្ឌលនិងវិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​​ទេស និងវិជ្ជាជីវ:នៅកម្ពុជា។ ក្នុងនោះ ម៉ាស ចំនួន ២០០០០ នឹងឧបត្ថម្ភដល់​ក្រសួងការ​ងារបណ្តុះបណ្តាលវិជ្ជាជីវៈនិង​ម៉ាស​ចំនួន២០០០០ផ្សេង​ទៀតដល់អគ្គនាយកដ្ឋានអប់រំបណ្តុះ​បណ្តាលបច្ចេកទេសនិងវីជ្ជាជីវ:នៃក្រសួង​ការ​ងារ បណ្តុះបណ្តាលវិជ្ជាជីវ:។

សមាគមសូមបញ្ជាក់ថា ម៉ាសខាងលើនេះ ត្រូវបានផលិតដោយរោងចក្រ​ដែលបានចុះ​បញ្ជី​យ៉ាងត្រឹមត្រូវជាមួយនឹងរដ្ឋបាលឪសថនិងអាហារនៃសហរដ្ឋអាមេរិក ហើយការ​ផលិត​ម៉ាស​​នេះក៏ត្រូវបាន ទទួល​ស្គាល់​ដោយបទដ្ឋានរបស់​សហភាព​អ៊ឺរ៉ុបផងដែរ។

សមាគមសង្ឃឹមថា ការឧបត្ថម្ភនេះនឹងចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ទៅតាម​ការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាការពារការចម្លងចូលក្នុងសហគមន៍នៅកម្ពុជា​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដូវវស្សា​ឆ្នាំ​២០២០​ចូលដ...

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​...

ជនជាតិ​ចិន​បើករថយន្ត​បុក​...

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ...

​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

​អាវុធហត្ថ​រាជធានី ស្ម័គ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...