Home ព័ត៌មានជាតិ សេដ្ឋកិច្ច មិត្ត​ហ្វូ​ន​...

មិត្ត​ហ្វូ​ន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន​ជូន​វិទ្យាល័យ​ចំនួន​១៥០

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានប្រកាស​ជា​ផ្លូវការ​នៃ​គម្រោង ការដាក់​ពង្រាយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​សាលា (SIS) ក្រោម​អធិបតីភាព បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​។​ក្នុង​វេទិកា​នេះ​បានកំណត់​ជា​អាទិភាព​សម្រាប់​សាលារៀន​ចំនួន​១៥០​ក្នុងដំណាក់កាល​ដំបូង​។

​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មាន​កិត្តិយស​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​តែមួយគត់​ក្នុងការ​អនុវត្ត​គម្រោង​នេះ​សម្រាប់​ក្រសួង​។ ក្នុងឱកាស​នេះ​ផងដែរ បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី​ក៏បាន​បង្កើត​គណៈកម្មាធិកា​រ​គ្រប់គ្រង និង​ដាក់ពង្រាយ​ប្រព័ន្ធ​SIS​សម្រាប់​សាលារៀន​ដោយ​ក្រសួង​អប់រំ​និង​មិត្ត​ហ្វូ​ន​មាន​គោលបំណង​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​សម្រាប់​សាលារៀន​រហូត​ជាង ៣០០០ កន្លែង​នៅ​ទូទាំងប្រទេស​។

​គណៈកម្មាធិការ​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ថ្នាក់ដឹកនាំ​ក្រសួង និង មន្ត្រី​បច្ចេកទេស​ជាច្រើនរូប​ផងដែរ​។​ព្រឹត្តិការណ៍​នេះ​គឺជា​ជំហាន​បន្ទាប់ បន្ទាប់ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រួមជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​សហប្រតិបត្តិការ​តាមរយៈ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាលពី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​។​ដែល​ស្តីពី​ការដាក់​ពង្រាយ​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល​និង​ដំណោះស្រាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​របស់​រដ្ឋាភិបាល (e-Government) នៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​មន្ទីរ​គ្រប់​ខេត្ត​ក្រុង​។​

SIS​គឺជា​ដំណោះស្រាយ​មួយ​ដែលមាន​ភាពលេច​ធ្លោ​រប​ស់​មិ​ត្ដ​ហ្វូ​ន​សម្រាប់​វិស័យ​អប់រំ​ដែល​បានដាក់​អោយប្រើ​ប្រាស់​នៅតាម​វិទ្យាល័យ​នានា​នៅក្នុង​ខេត្តកណ្តាល​និង ខេត្តសៀមរាប​។ SIS អនុញ្ញាតឱ្យ​គ្រូបង្រៀន​ពិនិត្យ​និង​បញ្ចូល​វត្តមាន​របស់​សិស្ស​និង​ការដាក់​ពិន្ទុ​របស់​ពួកគេ​នៅក្នុង​ប្រវត្តិរូប​អេឡិចត្រូនិក​ផ្ទាល់ខ្លួន ការគ្រប់គ្រង​ពេលវេលា​សិក្សា ការបញ្ចូល​ពិន្ទុ​នៃ​លទ្ធផល​ប្រលង ការគ្រប់គ្រង​ថ្នាក់រៀន ។​

​លើសពីនេះទៅទៀត​គឺអាច​មើល និង​ផ្ទៀងផ្ទាត់​ប្រវត្តិរូប​ផ្ទាល់ខ្លួន ហើយក៏​អាច​ផ្ញើ​ចេញ ឬ ធ្វើការ​ជូនដំណឹង​ដល់​សិស្ស និង ឪពុកម្តាយ​របស់​ពួកគេ​ផងដែរ​។ ម្យ៉ាងវិញទៀត​សិស្ស និង​ឪពុកម្តាយ​របស់​ពួកគេ​ក៏​អាច​ពិនិត្យមើល​វត្តមាន​កាលវិភាគ​ព័ត៌មាន​លំអិត​នៃ​តម្លៃ​ថ្លៃ​សេវាកម្ម​និង​កាលបរិច្ឆេទ​ប្រឡង​ផងដែរ​។​ពួកគេ​អាច​តាមដាន​ការសិក្សា​កូនៗ​របស់​ពួកគេ​គ្រប់ពេលវេលា​និង​ទទួលបាន​ការជូនដំណឹង​ពី​លោកគ្រូ​អ្នកគ្រូ​ហើយ​អាច​បញ្ជូន​សំណូមពរ​ទៅ​សាលារៀន​បាន​ផងដែរ​។

​រាល់​សកម្មភាព​ទាំងនេះ​នឹង​ត្រូវបានប្រតិបត្តិ​យ៉ាង​ងាយស្រួល​បំផុត​តាមរយៈ​ស្មា​ត​ហ្វូ​ន ឬ​កុំព្យូទ័រ​។​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៃ​ការសាកល្បង​នៅតាម​សាលា​ចំនួន​២​រួចមក ក្រសួង​អប់រំ​យុវជន និង​កីឡា​បានទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​គម្រោង​នេះ​ក្នុង​វិស័យ​អប់រំ​តាមបែប​ឌីជីថល​និង​ការលើកកម្ពស់​ចំណេះដឹង​និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សម្រាប់​សិស្សានុសិស្ស​នៅ​កម្ពុជា​។


​ក្រសួង​ក៏បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​អនុវត្តន៍​នូវ​ដំណោះស្រាយ​នេះ​ឱ្យបាន​ទូលំទូលាយ​ដល់​សាលារៀន​ដទៃទៀត​ក៏ដូចជា​បង្កើត​គណៈកម្មាធិកា​រដឹក​នាំ​គ្រប់គ្រង​ការដាក់​ពង្រាយ​និង​តាមដាន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​នេះ​ក្នុងពេល​ដាក់ឱ្យ​ប្រើប្រាស់​ទូទាំងប្រទេស​។​គណៈកម្មាធិការ​នឹងមាន​ទំនួល​ខុសត្រូវ​ពេញលេញ​លើ​ការដឹកនាំ​និង​សម្របសម្រួល​ធនធាន​ទាំងអស់​ដើម្បីឱ្យ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​។​

​ថ្លែងសេចក្តី​ប្រកាស​នៅក្នុង​កម្មវិធី បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា​៖ “​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលា​ដែល​ជួយ​ឱ្យ​ថ្នាក់ដឹកនាំ​សាលា​ងាយស្រួល​គ្រប់គ្រង​ព័ត៌មាន​នៃ​ការសិក្សា​របស់​សិស្ស​នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​។ ឥឡូវនេះ​យើង​កំពុង​ដាក់ពង្រាយ​ប្រព័ន្ធ​នេះ​ទៅ​សាលារៀន​ចំនួន​១៥០​នៅ​ឆ្នាំនេះ ហើយនឹង​ពង្រីក​ដល់​សាលារៀន​ជាង​៣.០០០​កន្លែង​ទៀត​នៅ​ឆ្នាំក្រោយ​។​ជាមួយ​មិត្ត​ហ្វូ​ន​យើង​រំពឹងទុក​យ៉ាង​មុតមាំ​ថា​នឹង​ពង្រឹង​វិស័យ​អប់រំ និង​អនុវត្ត​គម្រោង​នេះ​ដោយ​ជោគជ័យ​”​។​

​ជាការ​ឆ្លើយតប​លោក​ហ្វុ​ង​វ៉ាន់​គឿង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី​ដែល​បានជ្រើសរើស​យក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ជា​ដៃគូ​សម្រាប់​អនុវត្តន៍​គម្រោង​នេះ​។​លោក​បាន​មានប្រសាសន៍ថា​”​វា​ជា​កិត្តិយស​ណាស់​ដែល​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី និង​ក្រសួង​អប់រំ​បានជ្រើសរើស​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ជា​ដៃគូ​តែមួយគត់​ក្នុងការ​អនុវត្ត​ប្រព័ន្ធ SIS​សម្រាប់​សាលារៀន​។​យើង​ប្តេជ្ញា​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​បញ្ចប់​គម្រោង​តាម​ពេលវេលា​ដែល​បានកំណត់​និង​នាំមក​នូវ​គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ដ៍​ល្អ​នេះ​ដល់​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​លោក​បាន​បន្ថែមទៀតថា​“​មិន​ត្រឹមតែ​SIS​ទេ​គឺ​មិត្ត​ហ្វូ​ន​នឹង​បញ្ចូល​នូវ​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​ជា​បន្តបន្ទាប់​ទៀត​រួមមាន e-Learning,eLibrary,-DigitalBook​ដើម្បី​អនុវត្ត​បម្លាស់ប្តូរ​ឌីជីថល​ដ៏​ទូលំទូលាយ​មួយ​នេះ​។ ក្រៅពីនេះ​មិ​ត្ដ​ហ្វូ​ន​ក៏បាន​សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​ស្នូល​នៃ​វិស័យ​អប់រំ​ដែល​អាចជួយ​សម្រួល​ដល់​ក្រសួង​និង​មន្ទីរ​នានា​គ្រប់គ្រង​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាង​ហ្មត់ចត់​”៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​...

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញ...

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...