ហ្វូស៊ីលមួយក្នុងចំណោមហ្វូស៊ីលសត្វដាយណូស័រ T-Rexនៅលើពិភពលោក ត្រូវបានលក់ដោយក្រុមហ៊ុនដេញថ្លៃChristieកាលពីថ្ងៃអង្គារទី០៦តុលានៅទីក្រុងញូវយ៉កបានថ្លៃ៣១,៨ លានដុល្លារដែលជាតម្លៃខ្ពស់មិនធ្លាប់មានពីមុនមក គឺថ្លៃជាង៤ដងនៃតម្លៃលក់កាលពីពេលមុនៗនៅកន្លែងដេញថ្លៃលក់ហ្វូស៊ីលដាយណូស័រ។
ហ្វូស៊ីលសត្វហ្វូស៊ីលT-Rexនេះបានធ្វើឱ្យតម្លៃលក់ចាប់ផ្តើមដេញថ្លៃរបស់ក្រុមហ៊ុនដេញថ្លៃChristie កើនឡើងរវាពី៦ទៅ៨លានដុល្លារ ។
កាលលពីខែតុលា ឆ្នាំ១៩៩៧ ហ្វូស៊ីលមួយនៃសត្វដាយណូស័រSue ត្រូវបានលក់បានតម្លៃ៨,៤លានដុលា្លរដោយក្រុមហ៊ុនដេញថ្លៃSotheby ទៅឱ្យសារមន្ទីរField Museum of Natural History នៅទីក្រុងស៊ីកាហ្គោ សហរដ្ឋអាម៉េរិក។
ហ្វូស៊ីលដាយណូស័រសរុបជិត៥០ ត្រូវបានរកឃើញចាប់តាំងពីហ្វូស៊ីលដាយណូស័រលើកទីមួយ ត្រូវបានឃើញកាលពីឆ្នាំ១៩០២៕ប្រែសម្រួល៖សុខា/sn

ហ្វូស៊ីលដាយណូស័រT-Rex ត្រូវបានលក់បាន៣១,៨ លានដុល្លារនៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ