ដោយ:ប ជ័យ/បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ២ភូមិនៅឃុំអូរបីជាន់ដែលរងផលប៉ះពាល់ពីទឹកជំនន់បន្តជន្លៀសទៅទួលសុវត្ថិភាព។

មន្ត្រីក្រុមប្រឹក្សាឃុំអូរបីជាន់អោយដឹងថ្ងៃទី៧ខែតុលាថា៖ ជំនន់ទឹកភ្លៀងម្នុងភូមិសាស្ត្របូកនឹងមកពីជាយដែនប្រទេសថៃបានបង្កប៉ះពាល់លើផ្នែកនៃចំនួន២ភូមិ(អូរបីជាន់និងប្រាសាទក្នុងឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យតាំងពីយប់ថ្ងៃទី៣ខែតុលាមក។

ភ្លាមៗ មន្ត្រីអាជ្ញាធរ ពិសេសកងកម្លាំងនគរបាល យោធានិងអាវុធហត្ថធ្វើការជុន្លៀសទៅកាន់ទីទូលសុវត្ថិភាពមាននៅសាលាឃុំ មណ្ឌលសុខភាព វត្តនិងដងផ្លូវ។

តួលេខត្រឹមថ្ងៃទី៧ ខែតុលាឆ្នាំ២០២០ មន្ត្រីថា ពលរដ្ឋត្រូវជន្លៀសមានចំនួន ៩០គ្រួសារ៕/b