Home ព័ត៌មានជាតិ សន្តិសុខ រថយន្តច្នៃបុក...

រថយន្តច្នៃបុកគោយន្តកន្ត្រៃរបួសធ្ងន់ម្នាក់

ដោយ:ប ជ័យ/បន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿងបើកទៅបុកនិងគោយន្តកន្ត្រៃ​បណ្ដាលឲ្យអ្នកបើកគោយន្តរងរបួសជាទម្ងន់កាលពីម៉ោង៣រសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ៥៨ ក្រវ៉ាត់ព្រំដែនស្ថិតក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុមថ្មពួកបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុនោះរថយន្តកែច្នៃបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

លុះបើកមកដល់កន្លែងកើតហេតុស្រាប់តែបើកទៅបុកគោយន្តកន្ត្រៃពេញទំហឹងបង្កអោយអ្នកបើកគោយន្តឈ្មោះ ភាព ឈិន ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិបឹងតាស្រី ឃុំគោករមៀតបណ្តាលឲ្យរងរបួសធ្ងន់ បាក់ស្មងជើងខាងឆ្វេង។

ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

វត្ថុតាងមានរថយន្តច្នៃនិងគោយន្តកន្ត្រៃត្រូវបានកម្លាំងនគរបាលយកមកទុក ដើម្បីដោះស្រាយនៅពេលក្រោយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​វិស័យ​ម្ហូបអាហារ នៅ​កម្ព...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​គណៈកម្មាធិការ​ពិគ្រោះ​យោ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...