Home ព័ត៌មានជាតិ នយោបាយ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​សម្តែង​ការ ហួសចិត្ត​ចំពោះ​ការ​ចោទថា​កម្ពុជា​ចាប់​ចិន​និង​រណប​ចិន​ហើយ​បោះ បង់​មហាអំណាច​ដទៃ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សំដែង​ការ​បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ការលើក ឡើង​ថា​៖«​កម្ពុជា​ចាប់​ចិន​និង​រណប​ចិន​ហើយ​បោះបង់​មហាអំណាច​ដទៃ​»ខណៈដែល​រដ្ឋាភិបាល​ចិន​បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​ស្ពាន​ដ៏​វែង​នៅ​កម្ពុជា​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ជា​សំណួរ​ថា​៖«​បើ​ចិន​មិន​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​តើន​រណា​ជួយ​»?ជាមួយនេះ​សម្តេច​ក៏បាន​ដាក់​ជា​សំណួរ​ថាបើ​អ្នកណា​អាច​ឆ្លើយថា​មាន​អ្នក ណា​អាចជួយ​ធ្វើ​ផ្លូវ​ជំនួស​ចិន​បាន​សម្តេច​អាច​និយាយថា​នឹង​ចុះ​ចេញពី​តំណែង ។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍ ម៉ា​ណ័​រ នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២០ ដោយ​ភ្ជាប់​នូវ​មូល​ហេតុដែល​ធ្វើ​ឲ្យ​ប្រជា ជនកម្ពុជា​អាច​ដើរលេង​សប្បាយ​ទូទាំងប្រទេស​នាពេល​កន្លងមក​ទាំង​ថ្ងៃ​ឈប់សម្រាក​ជំនួស​បុណ្យចូលឆ្នាំ និង បុណ្យ​ភ្ជំបិណ្ឌ​ជាង​១ លាន​នាក់នេះ​ក៏ដោយ​សារ​ទី​១.​គឺ​ប្រទេស​មាន​សន្តិភាព​,​ទី​២.​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ដែល​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​ទៅ​កន្លែង​ណា​ក៏​អាច​ទៅបាន ។​

​ពាក់ព័ន្ធ​បញ្ហា​ស្ថា​រ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សូម​អរគុណ​មិត្ត​ចិន​ដែល​បាន​ជួយ​ធ្វើ​ផ្លូវនិងស្ពាន​រាប់ពាន់​គីឡូម៉ែត្រ​។ខណៈ​ដែលមាន​អ្នកខ្លះ​ពេល​ឃើញ​ចិន​មកជួយ​ធ្វើ​ផ្លូវ​និង​ផ្តល់​ជា​ប្រាក់កម្ចី​ជា​ជំនួយឥតសំណង​បែរជា​ថា​កម្ពុជា​រណប​ចិន​ជ្រើសរើស​យកចិត្ត​ចិន​ដោយ​ចោល​មហាអំណាច​នេះ​មហាអំណាច​នោះ។​ សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​សំណួរ​ត្រឡប់​ទៅវិញ​ថា​៖«​ខ្ញុំ​ចង់​សួរ​ត្រឡប់​ទៅវិញ​ថាបើ​ផ្លូវ​ហ្នឹង​ស្ពាន​នឹង​ចិន​មិន​បានធ្វើ​ទេតើ​អ្នក​មក​ធ្វើ​ជំនួស​?​ពិតមែន​ហើយ យើង​ក្រឡេក​ទៅ​មើល​មាន​ផ្លូវ​ស្ពាន​មួយចំនួន​ជប៉ុន​កំពុង​ធ្វើ​ដូចជា​ស្ពាន​អ្នក​លឿង​ប៉ុន្តែ​ដល់​ត​ភ្ជាប់​ចេញពី​ភ្នំពេញ​ចេញពី​ស្ពាន​ព្រែក​ក្តាម​ចិន​ជា​អ្នកធ្វើ​(​ផ្លូវ​លេខ​៥)និង​ផ្លូវជាតិ​លេខ​៦ទៅ​ទល់នឹង​ខេត្តសៀមរាប​ចិន​ជា​អ្នកធ្វើ​ទាំង​ស្ពាន​ព្រែ​កតា​មាក់​និង​ផ្លូវ​លេខ​៨​និង​ផ្លូវ​ត​ភ្ជាប់​គ្នា​ជារ​ឡេ​មួយចំនួនទៀត​» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​លើក​ជំ​សំណួរ​ទៀតថា​៖« តើ​សួរ​ថាបើ​ចិន​មិន​ជួយ​ធ្វើ​តើ​អ្នកណា​ជួយ​សូម​ឆ្លើយ​មក​បើ​អ្នកឯង​ឆ្លើយ​ជាមួយ​ខ្ញុំ​បាន​ខ្ញុំ​អាចនិយាយបាន​ថា​គួរ​ចុះ​ចេញពី​តំណែង ។ឲ្យ​តែ​អ្នកឯង​និយាយថា​អ្នកនេះ​ធ្វើបាន​!អ្នកនោះ​ធ្វើបាន​ប៉ុន្តែ​ពួក គេ​បានតែ​ត្រឹម​ថា តែ​ពួកគេ​បាន​ប្រើប្រាស់​ផ្លូវ​ដែរ​កសាង​ដោយ​មិត្ត​ចិនគេ​មិនបាន​និ យាយ​ដល់​ទេ ។គេ​លើក​តែ​យក​រឿង​អាក្រក់​ជាមួយ​ចិន​ប៉ុណ្ណោះ​ថា​កម្ពុជា​ទៅជា​មួយ​ចិន​» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ក៏បាន​លើកឡើង​ពាក់ព័ន្ធ​ការចោទប្រកាន់​មួយចំនួ ន​របស់​អ្នកខ្លះ​ថាកម្ពុជា​បានប្រគល់​កំពង់ផែ​រាម​ខេត្ត​ព្រះសីហនុ​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​ដែល​ចំណុច​នេះ​បាន​បង្ខំ​ឲ្យ​មានការ​ចាក់ផ្សាយ​សម្លេង​សម្តេច​ឡើងវិញ​ចំពោះ​ការនិយាយ​រឿង​កំពង់ផែ​រាម​រហូតដល់​បកប្រែ​ជា​ភាសា​អង់គ្លេស​ទៀត។​សម្តេច​តេ​ជោហ៊ុន សែនបាន ​បន្តថា​យើង​មិនអាច​ធ្វើការ​ប្រែ​កំពង់ផែ​យោធា​រាម​ឲ្យ​ទៅ​កំពង់​ផែន​អន្តរជាតិ​បាន​នោះទេ ។ដោយ​សម្តេច​ថ្លែងថា ៖ «​ម៉ែ​អាណា​ធ្វើ​កំពង់ផែ​រាម​ឲ្យ​ទៅ​កំពង់ផែ​អន្តរជាតិ​តែ​យើង​អាច​ឲ្យ​ចូល​នូវ​នាវា​ប្រទេស​ច្រើន​នៅ​កំពង់ផែ​អន្តរជាតិ​សម្រាប់​ដឹកទំនិញ​។ចំណែក​កំពង់ ផែ​រាម​ជា​កំពង់ផែ​ការពារជាតិ​ពេល​ចូល​ចត​ត្រូវសុំ​ការអនុញ្ញាត​ដូចជា​សុំ​ចត​ចាក់​ប្រេង​ឬ​ឡើងគោក​ដើម្បី​ធ្វើ​សមយុទ្ធ​ជា​ជាមួយ​កម្ពុជា​» ។​

​ជាមួយគ្នា​នព​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា​នៅ​ថ្ងៃទី​០៦ ខែតុលា​ឆ្នាំ​២០២០ សម្តេច​ក៏បាន​សម្រេច​ឱ្យ​សាងសង់​ផ្លូវ​ចំនួន​៣​គម្រោង​ទៀត​រួមមាន៖​ផ្លូវ​លេខ​៤១ ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៤​ទៅ​កំពត​,ផ្លូវ​លេខ​៣១​និង​ផ្លូវ​លេខ​៣៣​នៅ​ខេត្តកំពត​ផងដែរ​ ។​គម្រោង​ទាំងនេះ​នឹង​សុំ​ខ្ចី​ថវិកា​ពី​រដ្ឋាភិបាល​ចិន​ទៀតហើយ ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រា​យុទ្ធ​នៅក្នុង​មុខ​តំ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...