Home ព័ត៌មានជាតិ សន្តិសុខ ម្ចាស់ទុកម៉ូត...

ម្ចាស់ទុកម៉ូតូភ្លេចដកសោរចោរ លួចបណ្តេីរបាន៥ម៉ែត្រ ក្រឡេក ឃេីញទាន់ស្រែកឆោឡោឃាត់ខ្លួនបាន

ដោយៈសាវរក្ស/ភ្នំពេញ៖ ម្ចាស់ទុកម៉ូតូភ្លេចដកសោរជនសង្ស័យបណ្តេីរបាន៥ម៉ែត្រ ក្រឡេកឃេីញទាន់ស្រែកឆោឡោផ្អេីលប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់ប្រគល់អោយសមត្ថកិច្ច។ កាល ពី វេលា ម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុច ក្រុម៣ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែទី១ ខណខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះពេជ្រ ប៊ុនថាភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះជួន ភារម្យភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៨Eក្រុម១ភូមិទួលសង្កែសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាមចាស់ម៉ូតូម៉ាកZoomer xពណ៌សស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខភ្នំពេញ1HD 3699។

តាមប្រភពព័ត៌មានពីជនរងគ្រោះឲ្យដឹងថា ខណៈពេលខ្ញុំចេញពីបន្ទប់ទឹកឃេីញជនសង្ស័យម្នាក់បណ្តេីរម៉ូតូរបស់ខ្លួនចេញបានប្រមាណជា៥ម៉ែត្រ ខ្លួនក៏ស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋនៅទៅនោះ។ បន្ទាប់មកអ្នករត់ម៉ូតូឌុបជួយដេញចាប់ស្របពេលនោះសមត្ថកិច្ចបានដឹងជួយអន្តរាគមន៍ទាន់ពេល។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ទួលសង្កែទី១ ដេីម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូប្រគល់ឱ្យម្ចាស់វិញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...