បើកការដ្ឋានសាងសង់ផ្សារអ៊ីអន​ម័លទី៣

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ បើកការដ្ឋានសាងសង់ផ្សារអីអនម័លទី៣មានជ័យក្នុងរយៈពេល០៩ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បន្តទទួលបានគម្រោងសាងសង់សំណង់ថ្មីប្រមាណជាង១០០០គម្រោង លើផ្ទៃដីក្រឡាសំណង់សរុបជាង០៥លានម៉ែត្រក្រឡា ដែលមានទំហំទឹកប្រាក់វិនិយោគប៉ាន់ស្មានជាង ២,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលរាជធានីភ្នំពេញមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤អគារ ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ ផ្សារទំនើបអុីអន ម៉លគម្រោងទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០នេះ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលកាលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ជាទីក្រុងខ្មោច ដែលគេភ័យខ្លាចគ្រប់គ្នាឥឡូវបានប្រែក្លាយទៅជាប្រទេសមួយ រាជធានីមួយដែលមានសន្តិសុខពេញលេញ ជាមជ្ឈមណ្ឌលផលិតនិងចែកចាយទំនិញ ជាបណ្ដុំនៃការរស់នៅប្រកបដោយប្រណីតភាពនិងជាតំបន់ទេស ចរណ៍ដ៏រស់រវើក ដែលបង្ហាញឲ្យឃើញតាមរយៈវត្តមានទីក្រុងរណបអាគារពាណិជ្ជកម្មសំណង់បុរី ខុនដូ និងផ្សារទំនើបត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅក្នុងនោះ ជារួមមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤អគារ ហើយក្នុងនោះរយៈពេល ០៩ខែឆ្នាំ២០២០នេះ យើងបន្តទទួលបានគម្រោងសាងសង់ថ្មីចំនួន១០២០គម្រោង លើផ្ទៃដីសំណង់សរុប ជាង០៥លានម៉ែត្រក្រឡាដែលមានទំហំទឹកប្រាក់វិនិយោគប៉ាន់ស្មានជាង ២,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀតធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រងមិនចាញ់បណ្ដាលទីក្រុងនៃប្រទេសក្បែរខាងនិងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

លោកឃួង ស្រេងបានបញ្ជាក់ទៀតថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជនប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ០៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ នៅលើពិភពលោក តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ០៧ភាគរយក្នុងមួយឆ្នាំ ទន្ទឹមនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ ពីប្រមាណជា៧៣៨ដុល្លារ នៅឆ្នាំ ២០០៨ ដល់ ១៧០៦ដុល្លារនៅឆ្នាំ ២០១៩ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅពេលអនាគត។
លោកឃួង ស្រេងបានបន្តទៀតថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អុីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ជាផ្សារទំនើប គម្រោងទី០៣ នៅរាជធានីភ្នំពេញនាពេលនេះគឺជាការសម្រេចចិត្ត វិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថាជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណិតប្រណិតនិងការអភិវឌ្ឍន៍ទីក្រុងរណបដើម្បីធានាដល់ការប្រើ
ប្រាស់ដីធ្លីនិងសក្កានុពលដែលមានស្រាប់ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកម៉ាសាហុីរ៉ូ មិកាមិ (MASAHIRO MIKAMI)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លើកឡើងផងដែរថា ផ្សារទំនើបអុីអន ម៉លជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អុីអន ម៉ល ទី១និងទី២ ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។

លោកក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវី-១៩ វាពិតណាស់ ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូច ការរំពឹងទុករបស់យើងនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវគម្រោងទី០៣របស់ខ្លួននៅក្នុងការកសាងនៅផ្សារទំនើបអុីអន ម៉លគម្រោងទី៣នេះថែមទៀត ។

លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើបអុីអន ម៉លគម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជនប្រមាណជា១២លាននាក់ក្នុងមួយឆ្នាំ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...