Home ព័ត៌មានជាតិ សង្គម វិសម្ពាធមកដល់...

វិសម្ពាធមកដល់លើកម្ពុជាដូចការជូនដំណឹង

ដោយៈប.ខុន/ភ្នំពេញ ៖ សម្ពាធទាបសកម្ម( ACTIVE LOW )នៅក្នុងសមុទ្រចិនខាងត្បូង បាន វិវត្តទៅជាវិសម្ពាធ(TD)ហើយដើរមកលើប្រទេសវៀតណាមខាងត្បូងនិងចូលមក លើប្រទេសកម្ពុជានៅល្ងាចថ្ងៃទី៧ខែតុលា គឺដូចការជូនដំណឹងរបស់ក្រសួងធន ធាននិងឧតុនិយមកាលពីថ្ងៃទី៥ខែតុលា ដោយបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២០ថាសម្ពាធទា ប សកម្ម( ACTIVE LOW )នៅក្នុងសមុទ្រចិនខាងត្បូង បាន វិវត្តទៅជាវិសម្ពាធ(TD)និង មានដំណើរចូលមកលើភាគខាងត្បូងប្រទេសវៀតណាមនៅថ្ងៃទី៧ខែតុលា និង ដើរចូលមកលើប្រទេសកម្ពុជានៅល្ងាចថ្ងៃដដែលដូចការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុ និយមកាលពីថ្ងៃទី៥ខែតុលា។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០២០ បានជូន ដំ ណឹងស្តីពីស្ថានភាពអាកាសធាតុថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថាន ភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាត សន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅ លើសមុទ្រ ចិន ខាងត្បូង។ដោយឡែកនៅលើសមុទ្រចិនខាងត្បូងនឹងអាច កើតមានវិសម្ពាធ ទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូលដល់លើភាគ ខាងត្បូងប្រទេសវៀតណាមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២០។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបនេះ នឹង ធ្វើឲ្យបណ្តាខេត្តស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងចាប់ពីថ្ងៃទី៧ដល់ ថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ នឹងអាចមានភ្លៀងច្រើននិងខ្យល់ខ្លាំងកើនឡើង។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ចំពោះបណ្តារាជធានីខេត្តនៅភាគខាងត្បូង ខេត្តខាងកើតជាប់ប្រទេសវៀតណាមនិងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹង អាច មានភ្លៀងធ្លាក់ច្រើនដែលធ្វើឲ្យទីទំនាបក្បែរផ្លូវទឹក តំបន់ភ្នំនិងតំបន់ជួរ ភ្នំ ក្រវាញ នៅក្នុងភូមិសាស្រ្តនៃបណ្តាខេត្តទាំងនោះប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និង នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

នៅក្នុងសេចក្តីជូនដំណឹងបានអំពាវនាវជាពិសេសចំពោះបងប្អូនប្រជាពល រដ្ឋដែលរស់នៅក្នុងទីប្រជុំជនទីទំនាបក្បែរផ្លូវទឹកនិងបងប្អូនប្រជានេសាទនិង អ្នក ធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។ ក្រ សួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្ត ទុកដា ក់ លើបាតុភូតធម្មជាតិនេះ និង ជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករ ណីចាំ បាច់ ។

លោកចាន់ យុត្ថាបាននិយាយឱ្យដឹងផងដែរថាវិសម្ពាធដែលកំពុងមានឥទ្ធិ ពលមកលើប្រទេសកម្ពុជានេះបានបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅខ្ពង់រាបភាគឦសាននៃប្រទេស​កម្ពុជានិងតំបន់ផ្ទៃរងទឹកភ្លៀងអាងទន្លេមេគង្គលើ ដែលអាចនឹង ធ្វើឱ្យទឹកទន្លេនេះងើបឡើងវិញបន្តិច ។ បន្ទាប់ពីវិសម្ពាធនេះដើរទៅផុត នៅក្នុង សមុទ្រខាងត្បូងអាចនឹងមានព្យុះថ្មីមួយទៀតកើតឡើង តែមិនទាន់ដឹងច្បាស់ពី ដំ ណើររបស់វាទៅខាងណានៅឡើយទេ។

តាមព្រឹតិបត្រព័ត៍មាននិងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកនិង ឧតុនិយមថ្ងៃទី៧តុលាឆ្នាំ២០២០បង្ហាញឱ្យឃើថា នៅស្ទឹងត្រែងទឹកមាន កម្ពស់ ៥.៦២ម៉ែត្រទាបជាងថ្ងៃទី៦ខែកតុលា០.១២ម៉ែត្រទាបជាងកម្ពស់ទឹកមធ្យមច្រើន ឆ្នាំ១.៥៧ម៉ែត្រ ។ នៅខេត្តក្រចេះទឹកមាន កម្ពស់១៣.៩៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ៦ខែ តុលា០.២១ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យម ច្រើនឆ្នាំ៣.១៧ម៉ែត្រ។នៅខេត្តកំ ពង់ ចាមទឹកមាន កម្ពស់​៨.៣៤ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៦ខែតុលា០.២៣ម៉ែត្រ ទាបជាង កម្ព ស់ ទឹកមធ្យម ច្រើនឆ្នាំ៣.៩៤ម៉ែត្រ ។ នៅចតុមុខទឹកមាន កម្ពស់៥.៣៦ម៉ែត្រ ខ្ពស់ ជាងថ្ងៃទី៦ ខែតុលា ០១ម៉ែត្រទាបជាងកម្ពស់ទឹកមធ្យម ច្រើនឆ្នាំ៣.៨១ ម៉ែ ត្រ ។នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់៣.៨៨ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី៦ ខែតុលា០.០២ម៉ែត្រ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...