Home កម្សាន្ត អ្នក​ច្នៃ​ម៉ូ...

អ្នក​ច្នៃ​ម៉ូត​ជូន​បេក្ខភាព Miss Grand Cambodia 2020​ ម្នាក់ កំពុង​ទទួល​ប្រជាប្រិយភាព

ដោយ បូ​រិ​ន/​ភ្នំពេញ​៖ អ្នកជំនាញ​ដែល​ច្នៃ​ម៉ូត រ៉ូ​បរា​ត្រី​ស​មោ​សរ​ទទួល​ពានរង្វាន់ Best Evening Crown Design ដែល​កញ្ញាឯក លឹម សុធា​រី ហៅ (​លី​លី យ៉ា​កា​) Miss Grand Cambodia 2020 1st Run-up គ្រង ពេល​ទទួល​ជ័យលាភី កំពុង​តែមាន​ប្រជាប្រិយភាព ។​

​រ៉ូ​បរា​ត្រី​ស​មោ​សរ​ដ៏​ស្រស់ស្អាត​មួយ​នេះ គ្រង​ដោយ​កញ្ញាឯក លឹម សុធា​រី ដោយ​រំលេច​រចនាបថយ៉ាង​ប្លែក​ភ្នែក មិនដែល​ធ្លាប់មាន​ឡើយ ខណៈ​រ៉ូ​ប​នេះ​រំលេច​រូបរាង​ដងខ្លួន​ដ៏​ស្លី​មរ​បស់ បេក្ខភាព​ជ័យលាភី​កញ្ញាឯក Miss Grand Cambodia 2020 ។ រ៉ូ​បរា​ត្រី​សមោ​សរ​មួយ​នេះ ត្រូវបាន​គេ​ដឹងថា ជា​គំនិត​និង​ការច្នៃប្រឌិត​ឡើង​ដោយ​ហាង​កាត់ដេរ នារ​សា ជា​របស់លោក សុវណ្ណ រស្មី ។

​លោក សុវណ្ណ រស្មី ត្រូវបាន​អ្នកសិល្បៈ​និង​អ្នកគាំទ្រ​ជាច្រើន​ស្គាល់​ពី​សមត្ថភាព​របស់​លោក ព្រោះ​លោក​មានបទពិសោធន៍​រាប់​ឆ្នាំ លើ​វិស័យ​ច្នៃ​ម៉ូត​និង​កាត់ដេ​សម្លៀកបំពាក់​នៅ​កម្ពុជា​។

​ទោះជា​មាន​វ័យ​រាង​ក្មេង​បន្តិច​ក៏ពិតមែន ប៉ុន្តែ​សមត្ថភាព​របស់លោក សុវណ្ណ រស្មី ពិតជា​មានភាពប៉ិនប្រសប់ ក្នុងការ​បង្កើត​និង​ច្នៃ​ម៉ូត សម្លៀកបំពាក់​គ្រប់​ប្រភេទ មិន​ថា បុរាណ ឬ សម័យ​បច្ចុប្បន្ន​ឡើយ​។

​លោក សុវណ្ណ រស្មី បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ ឱ្យដឹងថា មូលហេតុ​ដែល​លោក​ចូលរួម​ដាក់​រ៉ូ​បរា​ត្រី​ស​មោ​សរ​មួយ​នេះ​ឡើង ដើម្បី​ចង់បង្ហាញ​ដល់ មហាជន និង​ជាពិសេស​ទស្សនិកជន​អន្តរជាតិ ឱ្យបាន​ឃើញថា មានកូន​ខ្មែរ​ដែល​អាច​ច្នៃ និង​ផលិត​នូវ​អ្វី​ថ្មីៗ មាន​ភាពល្អ​ប្រណិត ដូច​ប្រទេស​គេ​ដទៃ​ដែរ​។​រ៉ូ​ប​នេះ​បាន​ប្រើពេល​អស់​១០​ថ្ងៃ ក្នុងការ​ច្នៃ​ឡើង ដោយ​ផ្ទៃ​ខាងមុខ​ប្រើ​ម៉ូត​ក្បាច់ ភ្ញី​វល្លិ ជាមួយ​ក្រណាត់​ប៉ាក់​ដែលមាន​ម៉ូត​រំលេច ភ្លឺ​ផ្លេ​កៗ ធ្វើឱ្យ​ទម្រង់​ខាងមុខ​រ៉ូ​ប​នេះ​ស្រស់ស្អាត​ភាព​ទាក់ទាញ​ខ្លាំង​តែម្តង​។

​អ្នកជំនាញ​រូបនេះ​បាន​ថ្លែងឱ្យដឹងថា លោក​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង​នៅពេល​ទទួលបាន ពានរង្វាន់ Best Evening Crown Design មួយ​នេះ​ដោយ​លោក​ពិតជា​មិន​នឹកស្មានថា​លោក​បានជាប់​នោះឡើយ​។ ព្រោះ​បើ​ក្រឡេកមើល ស្នាដៃ​រ៉ូ​ប​របស់​អ្នក​ដទៃទៀត គឺ​សុទ្ធ​ស្អាតៗ​ដូចគ្នា ហើយ​ម្យ៉ាងទៀត​លោក​បានដាក់​ស្នាដៃ​រ៉ូ​បរា​ត្រី​សមោ​សរ​តែ​មួយឈុត​ប៉ុណ្ណោះ​។ លោក​ក៏​សូមអគុណ​ដល់​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Grand Cambodia 2020 ដែល​បាន​ផ្តល់ឱកាស​ឱ្យ លោក​បញ្ចេញ​សមត្ថភាព​លើ​ឆាក​មួយ​នេះ​។

​សូមបញ្ជាក់ថា លោក សុវណ្ណ រស្មី មានបទពិសោធន៍​ជាង​៨​ឆ្នាំ​មកហើយ ដោយ​លោក​ធ្លាប់​ច្នៃ ម៉ូត​សម្លៀកបំពាក់​ចូលរួម​កម្មវិធី​ជាច្រើន ដូចជា កម្មវិធី Miss Universe, កម្មវិធី​បុណ្យ​សមុទ្រ​, បុណ្យ​ទន្លេ​, ពិធី​តាំង​ពិរ​ពណ៍​នានា ព្រមទាំង​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន ផងដែរ​។

​ចំណេះដឹង​នៃ​កាត់ដេរ និង ច្នៃ​ម៉ូត​សម្លៀកបំពាក់​គឺ លោក​បាន​រៀនសូត្រ​ពី​ម្តាយបង្កើត​របស់លោក​ដែលជា​អ្នក​កាត់ដេ​រមួយរូប ហើយ​លោក​បាន​សិក្សារ​បន្ថែម​ជាមួយ​អ្នកជំនាញ​ជើងចាស់ និង​ល្បី​ជាច្រើនរូប ទើប​មាន​សមត្ថភាព​មកដល់​ថ្ងៃនេះ​។ លោក​ក៏​អគុណ​ដល់​អ្នក​ម្តាយ និង លោកគ្រូអ្នក​គ្រូ​ដែល​បានផ្តល់​ចំណេះដឹង​និង​ការអប់រំ​យ៉ាង​ល្អ​ជូន​រហូត​លោក​ក្លាយជា​យុវជន​ឈានមុខ​មួយរូប​នឹង​គេ​៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...

ស្តេច​ថៃ​ស្វាគមន៍​អ្នកគាំ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

ពលរដ្ឋ និង​មន្ត្រី​ភូមិ ឃ...

ដោយៈ ភ្នំ​ស្វាយ / កំពង់ធំ...

នារី​ម្នាក់ ឈប់​ម៉ូតូ​នៅ​...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...