Home កម្សាន្ត តារាបូលីវូដនា...

តារាបូលីវូដនាងចក្រាបូទីទទួលបានសិទ្ធិនៅក្រៅឃុំក្នុងករណីអត្តឃាតរបស់អតីតមិត្តប្រុសរបស់នាង

តារាសម្តែងបូលីវូដនាង រី ចក្រាបូទី ទទួលសិទ្ធិនៅក្រៅឃុំនៅថ្ងៃពុធទី៧តុលានេះ គឺជិតមួយខែបន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទទិញថ្នាំញៀនឱ្យអតីតមិត្តប្រុសរបស់នាងគឺលោក ស៊ូសាន ស៊ីង រាជបុត្រ ដែលការធ្វើអត្តឃាតរបស់គាត់បានបង្កជាព្យុះប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌា។

លោករាជបុត្រអាយុ ៣៤ ឆ្នាំត្រូវគេប្រទះឃើញស្លាប់នៅក្នុងខែមិថុនានៅផ្ទះល្វែងរបស់គាត់ ដោយបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស ខណៈបណ្តាញសារព័ត៌មាននិងទូរទស្សន៍នានាសន្និដ្ឋានថា នាងចក្រាបូទីជាអ្នកជំរុញឱ្យគាត់សម្លាប់ខ្លួនដោយការទិញកញ្ឆាឱ្យជក់និងការប្រើវេទមន្តផ្លូវងងឹត។

អត្តឃាតរបស់លោករាជបុត្រដែលសម្តែងក្នុងរឿងល្បីច្រើនរាប់មិនអស់ ដំបូងឡើយបានបង្កឱ្យមានការជជែកវែកញែកអំពីសុខភាពផ្លូវចិត្តនៅក្នុងឧស្សាហកម្មភាពយន្តតម្លៃរាប់ពាន់លានដុល្លាររបស់ឥណ្ឌា។

ប៉ុន្តែក្រុមគ្រួសាររបស់លោករាជបុត្រជំទាស់នឹងរបាយការណ៍នានាដែលថាគាត់មានជំងឺបាក់ទឹកចិត្ត ហើយចោទប្រកាន់នាងចក្រាបូទីអាយុ ២៨ ឆ្នាំពីបទលួចលុយរបស់គាត់និងតាមយាយីគាត់។ នាងបូទីបានបដិសេធដាច់ខាតចំពោះការចោទប្រកាន់នេះ។

មេធាវីរបស់នាង គឺលោក សាទីស ម៉ាណេស៊ីនដេ បាននិយាយកាលពីថ្ងៃពុធថា តុលាការនៅទីក្រុងមុំបៃបានបញ្ជាឱ្យដោះលែងតារាស្រីរូបនេះឱ្យនៅក្រៅឃុំ ដោយហៅការដោះលែងនេះថាជាការទទួលបានជ័យជម្នះសម្រាប់ “ការពិតនិងយុត្តិធម៌” ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចាប់ខ្លួននិងការឃុំឃាំងនាងរី គឺ គ្មានការធានាការពារទាំងស្រុងនិងធ្វើហួសពីច្បាប់”។

ប្អូនប្រុសរបស់នាង ឈ្មោះ សូវីក ដែលត្រូវបានចាប់ខ្លួនកាលពីខែមុន កំពុងស្ថិតក្នុងការឃុំឃាំងនៅឡើយ។

នាងចក្រាបូទីនិងក្រុមគ្រួសាររបស់នាងត្រូវបានប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាតាមជជីកសួររាប់ខែជុំករណីអត្តឃាតរបស់រាជបុត្រ ដោយក្នុងនោះមានតារាល្បីៗមួយចំនួនដូចជាតារាសម្តែងស្រី វីដយ៉ា បាឡាន់ និង សូណាម កាពួ បានចោទប្រកាន់ប៉ុស្តិ៍ទូរទស្សន៍នានាថា “តាមប្រមាញ់ព្យាបាទ” លើនាងបូទី។

ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មកំពូលរបស់ប្រទេសគឺការិយាល័យស៊ើបអង្កេតកណ្តាលបាននិងកំពុងស៊ើបអង្កេតការស្លាប់របស់លោករាជបុត្រចាប់តាំងពីខែសីហាខណៈដែលការិយាល័យត្រួតពិនិត្យគ្រឿងញៀនបាននិងកំពុងពិនិត្យមើលការប្រើប្រាស់កញ្ឆារបស់គាត់។

វិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌាដែលមានមូលដ្ឋាននៅទីក្រុងដេលីបានបញ្ចប់ការធ្វើកោសល្យវិច្ច័យរបស់ខ្លួនកាលពីដើមខែនេះហើយតាមសេចក្តីរាយការណ៍បានសម្រេចថាតារាសម្តែងរាជបុត្របានស្លាប់ដោយការធ្វើអត្តឃាតមិនមែនជាករណីឃាតកម្មទេ ដោយច្រានចោលការអះអាងឥតភស្តុតាងដោយប៉ុស្តិ៍ទូរទស្សន៍មួយចំនួន។

ឥឡូវនេះរឿងរ៉ាវមួយនេះបានធ្លាយទៅដល់ការស៊ើបអង្កេតអំពីការប្រើប្រាស់គ្រឿងញៀននៅបូលីវូដ ដោយប៉ូលិសបានកោះហៅកំពូលតារាសម្តែង ឌីពីកា ប៉ាឌូកូណេនិងតារាសម្តែងជាច្រើននាក់ទៀតដើម្បីធ្វើការសាកសួរកាលពីខែមុន៕ ដោយ ៖ កញ្ញាដាលីស

នាងចក្រាបូទីបាននៅក្រៅឃុំវិញហើយកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...