Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន​៖«​បើ​ចង់​មាន​សន្តិភាព​ផ្លូវចិត្ត សូមកុំ​ធ្វើ​ខុសច្បាប់​»​ ​ ​

ដោយ​៖​តារា​រិ​ទ្ធ​/​កណ្តាល​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងចំអកឲ្យមនុស្សខ្លះ​ដែល​បាន​លើកឡើងថា​កម្ពុ​ជាមាន​សន្តិភាពប៉ុន្តែ​អសន្តិសុខ​ផ្លូវចិត្ត។សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖«​បើ​ចង់​មាន​សន្តិភាព​ផ្លូវចិត្ត​សូមកុំ​ធ្វើ​ខុសច្បាប់​» ។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ​នៅ​ស្រុក​កៀនស្វាយខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​៧ខែតុលា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ដើម្បីការ ពារ​ប្រជាពលរដ្ឋ​ប្រមាណ ១៦ លាន​នាក់​សម្តេច​បានធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​សន្តិភាព​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​រំលឹក​និង​ដាស់តឿន​ប្រជាពលរដ្ឋ​ថា​សុខ សន្តិភាព​គឺជា​កត្តា​ធំ​បំផុត​សម្រាប់​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​បាន​ចូលរួម​ការពារ​សុខសន្តិភាព​នេះ​។​

​ជាមួយ​ការលើកឡើង​របស់​មនុស្ស​ខ្លះ​ដែល​លើកឡើងថា​កម្ពុជា​អត់​មាន​សន្តិភាព​ផ្លូវចិត្ត ,​សម្តេច​ថ្លែង​ថាបើ​ធ្វើ​ខុសច្បាប់​គឺ​ត្រូវតែ​រស់នៅ​ភ័យខ្លាច​ហើយ ។​បើ​ធ្វើ​ខុសច្បាប់គឺ​ច្បាប់​ត្រូវតែមាន​វិធានការ​ច្បាប់​។ បើ​ចង់​មាន​សន្តិភាព​ផ្លូវចិត្ត​កុំ​ធ្វើ​ខុសច្បាប់​ទៅបាន​ហើយ ។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែងថា​សម្តេច​បាន​ប្រឹងប្រែង​រក​សុខសន្តិភាព​ក្នុងការ​បញ្ច ប់​ជម្លោះ​ប្រដាប់អាវុធ​ពី​ច្រើន​ភាគី​មក​មាន​រាជរដ្ឋាភិបាល​តែមួយ​និង​កម្លាំងប្រដាប់អាវុ ធតែមួយ​៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តោះ​ចូល​ចុច Like លើ​រូបថត...

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​...

រោងចក្រ​អគ្គិសនី​ដុត​ធ្យូ...

​ដោយៈ ប​.​ជ័យ / ឧ​ត្ត​រ​ម...

សាលា​គរុកោសល្យ ខេត្តសៀមរា...

​ដោយៈ បាយ័ន / សៀមរាបៈ សាល...

សមត្ថកិច្ច​កំពុង​តាម​ចាប់...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...