Home ព័ត៌មានអន្តរជាតិ មហាជន​សែង​សាក...

មហាជន​សែង​សាកសព​ដាក់​កណ្ដាលផ្លូវ​ដើម្បី​តវ៉ា ក្រោយ​កុមារី​អាយុ​៤ ឆ្នាំ​បាត់បង់​ជីវិត​ដោយសារ​ការចាប់រំលោភ​

​កុមារី​វ័យ​៤ ឆ្នាំ​ដែល​ជា​ជនរងគ្រោះ​នៃ​ការចាបរំលោភ​បាន​ស្លាប់​គួរឱ្យ​រន្ធត់​នៅ​មន្ទីរពេទ្យ​១០ ថ្ងៃ​បន្ទាប់ពី​ត្រូវ​ជន​ល្មោភកាម​ចាប់រំលោភ ហើយ​បង្ក​ឱ្យ​ផ្ទុះ​ការតវ៉ា​ដោយ​កំហឹង​នៅ​ប្រទេស​ឥណ្ឌា ដោយ​គ្រួសារ​របស់​នាង​បាន​លើកសព​របស់​នាង​ដាក់​កណ្ដាលផ្លូវ​។

ក្រុមគ្រួសារ​របស់​កុមារី​រងគ្រោះ​បាន​លើក​សព​ជនរងគ្រោះ​ដាក់​កណ្ដាល​ផ្លូវ​ក្នុង​តំបន់​សា​ដា​បាដ​

​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​បិសាច​តណ្ហា​ដែល​ជា​បងជីដូនមួយរ​បស់​នាង​ចាប់រំលោភ ខណៈ​ពេល​នាង​មើលថែ​ប្អូន​នៅ​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​រដ្ឋ​ភាគ​ខាងជើង​អ៊ុត​តា ប្រា​ដែស​ប្រទេសឥ​ណ្ឌា​។ នាង​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ដេលី ប៉ុន្តែ​ជា​អកុសល​នាង​បាន​បាត់បង់​ជីវិត​ដោយសារ​ស្នាម​របួស​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី​៦ ខែតុលា​។​

​ការស្លាប់​របស់​នាង​កើតឡើង​ចំពេល​មាន​បាតុកម្ម​តវ៉ា​យ៉ាង​ធំៗ​ជុំវិញ​ការស្លាប់​របស់​នារី​អាយុ ១៩ ឆ្នាំ​ម្នាក់​ដែល​ត្រូវ​គេ​ចាប់រំលោភ​បូក​កាលពី​ខែ​កញ្ញា​។ ​ក្រុមគ្រួសារ​របស់​កុមារី​រងគ្រោះ​បាន​លើក​សព​ជនរងគ្រោះ​ដាក់​កណ្ដាល​ផ្លូវ​ក្នុង​តំបន់​សា​ដា​បាដ ដើម្បី​ធ្វើ​ការតវ៉ា និង​ទាមទារ​ឱ្យ​ចាប់ខ្លួន​មន្ត្រីប៉ូលិស​ដែល​ធ្វេសប្រហែស​នៅក្នុង​ការចាប់ខ្លួន​ជនល្មើស​។​

​កាសែត Times of India បាន​ចុះផ្សាយ​ថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ជនល្មើស​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ ខណៈ​ពេល​នាង​នៅផ្ទះ​របស់​ខ្លួន​មើល​ថែ​ប្អូនៗ ព្រោះ​ឪពុក​ម្ដាយ​ចេញ​ទៅ​ធ្វើ​ការបាត់​។ ​ខណៈ​ប្អូនៗ​របស់​នាង​ចេញ​ទៅ​លេង​នៅ​ខាងក្រៅ​ផ្ទះ ជនល្មើស​បាន​ចូល​ទៅ​ចាប់រំលោភ​នាង​ដល់​ក្នុងផ្ទះ​។ ចៃដន្យ អ្នកជិតខាង​ម្នាក់​បាន​ឮ​សំឡេង​នាង​ស្រែក ហើយ​ក៏​ប្រញាប់​រត់​ទៅប្រាប់​ម្ដាយ​របស់​នាង ហើយ​ម្ដាយ​របស់​នាង​ក៏​បាន​ប្ដឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ជនល្មើស​តែម្ដង​។

​ប៉ូលិស​បាន​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ រ៉ា​ដ​ហា​រ៉ា​ម៉ាន់ ប៉ាន​ឌី អាយុ ៣០ ឆ្នាំ​នៅ​ថ្ងៃកើតហេតុ​។

​ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំឃាំង​ភ្លាមៗ ចំណែក​ឯ​ក្មេងស្រី​រងគ្រោះ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​យោង​តាម​គេហទំព័រ english.jagran.com ឱ្យដឹងថា មន្ត្រីប៉ូលិស​មូលដ្ឋាន​ម្នាក់​ឈ្មោះ អា​លីហ្គា មុនី​រាជ ត្រូវបាន​បញ្ឈរជើង​ដោយសារ​តែ​ភាព​ខ្ជីខ្ជា និង​ធ្វេសប្រហែស​នៅក្នុង​សកម្មភាព​ចាប់ខ្លួន​ជនល្មើស​។​

​សូមបញ្ជាក់​ថា ដំណឹង​អំពី​ការស្លាប់​របស់​ក្មេងស្រី​រងគ្រោះ​នេះ​កើត​ឡើង​ស្រប​ពេល​មហាជន​កំពុង​ផ្ទុះ​កំហឹង​ដោយសារ​ការរំលោភ​បូក ហើយ​សម្លាប់​នារី​អាយុ ១៩ ឆ្នាំ​ម្នាក់​នៅក្នុង​រដ្ឋ​ដដែល​នេះ​៕ ប្រែ​សម្រួល​៖​ខុម​/sn

ការស្លាប់​របស់​នាង​កើតឡើង​ចំពេល​មាន​បាតុកម្ម​តវ៉ា​យ៉ាង​ធំៗ​ជុំវិញ​ការស្លាប់​របស់​នារី​អាយុ ១៩ ឆ្នាំ​ម្នាក់​ដែល​ត្រូវ​គេ​ចាប់រំលោភ​បូក​កាលពី​ខែ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...