Home ព័ត៌មានជាតិ សង្គម កម្មករក្រុមហ៊...

កម្មករក្រុមហ៊ុនស៊ិនទ្រី បានយល់ព្រម ចូលបម្រើការងារវិញ នៅរសៀលថ្ងៃទី៧ តុលា

ដោយៈរ៉ាម៉ន/ភ្នំពេញៈ កម្មករ និយោជិត របស់ក្រុមហ៊ុនស៊ីនទ្រី ចំនួនជាង ២.០០០ នាក់ ដែលបានធ្វើកូដកម្មតវ៉ា មិនព្រមដឹកជញ្ជូនសំរាម ទៅកាន់ទីលានចាក់សំរាម អស់រយៈពេលប្រាំថ្ងៃ កន្លងមកនេះ ពួកគាត់ បានឯកភាពស្ម័គ្រចិត្ត ឈប់ធ្វើបាតុកម្ម និងសន្យាថា នឹងចូលបម្រើការងារវិញ ចាប់ពីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះតទៅ។

ការឯកភាព និងបញ្ឈប់នូវរាល់ការធ្វើបាតុកម្ម កន្លងមក បានធ្វើឡើង នៅពេលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅ ដោះស្រាយផ្ទាល់ ដល់ទីតាំងកើតហេតុ នាព្រឹកថ្ងៃទី៧ តុលា ដោយបានស្នើសុំ ឱ្យបងប្អូនកម្មករទាំងអស់ ចូលបម្រើការងារវិញ នារសៀលថ្ងៃទី៧ តុលា នេះ ។

ជាការឆ្លើយតប កម្មករ និយោជិត បានយល់ព្រម ចូលបម្រើការងារវិញ ទៅតាមការស្នើសុំ របស់លោក អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំចរចា រវាងម្ចាស់ក្រុមហ៊ុនស៊ីនទ្រី និងកម្មករ និយោជិត នៅសាលារាជធានីភ្នំពេញ។

ជាលទ្ធផល នៃការចរចាភាគីទាំងអស់ បានព្រមព្រៀងគ្នាគឺៈ ទី១. ចំពោះសំណើរបស់កម្មករ និយោជិត ទាមទារឲ្យក្រុមហ៊ុន ដោះស្រាយ ពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយ តាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។ ទី២. ចំពោះការងាររបស់កម្មករ និយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។ ទី៣. សូមឲ្យកម្មករ និយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារ ជាធម្មតាវិញ ចាប់ពីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះតទៅ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានផ្ដល់នូវអង្ករចំនួន ២៥ គីឡូក្រាម ក្នុងម្នាក់ៗ ដែលអង្គនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា៖ ចាប់តាំងពីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ព្រឹក ថ្ងៃទី៧ តុលា កម្មករ ប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្ម នៅយានដ្ឋានក្រុមហ៊ុនស៊ីនទ្រី ដែលមានទីតាំង នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមាន សំរាមកកស្ទះ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយសារការចុះទៅ ដោះស្រាយជាមួយកម្មករ ដោយផ្ទាល់ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺកម្មករ បានសម្រេចចិត្ត ចូលបំរើការងារ ជាធម្មតាវិញហើយ នៅរសៀល ថ្ងៃទី៧ តុលា នេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...