ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​៖ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​របស់​ចិន​ទំនង​មាន​សុវត្ថិភាព​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​របស់​ចិន​ដែល​ឆ្លងកាត់​ការ​ពិសោធន៍​និង​ផលិត​ឡើង​ដោយ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​នៅក្រោម​ការគ្រប់គ្រង​របស់​បណ្ឌិ​តសភាវិទ្យា​សាស្ត្រ​សុខា​ភិ​​បាល​ចិន​បានបង្ហាញ​ថា​មាន​សុវត្ថិភាព​ក្នុងដំណាក់កាល​សាកល្បង​ដំបូង​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៦​ខែ​តុលា​នៅ​ក្នុង​កាសែត​medRxiv ថា​ក្នុង​ការសាកល្បង​ក្នុង​ដំណាក់កាល​ទី​មួយ​ទៅលើ​ក្រុម​អ្នកចូលរួម​ដែលមាន​សុខភាព​ល្អ​អាយុ​ពី​១៩​ដល់​៥៩​ឆ្នាំ​នោះ​ ថ្នាំ​វ៉ាក់សាំង​ដែល​បាន​សាកល្បង​លើ​ក្រុម​នេះ បានបង្ហាញ​ប្រតិកម្ម​ដែល​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ​។​

​ប្រតិកម្ម​ជា​ទូទៅ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​អ្នកចូលរួម​ក្នុងការ​សាកល្បង​នេះ​គឺ​ឈឺ​តិចតួច អស់កម្លាំង​បន្តិច និង​ឡើង​ក្រហម រមាស់ និង​ហើម​នៅ​កន្លែង​ចាក់​។​

​វ៉ាក់សាំង​នេះ ក៏បាន​នាំឱ្យ​មាន​ការឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​នឹង​មេរោគ​ផង​ដែរ​ក្រោយពី​ការចាក់​។​

​កាសែត​នេះ​បាន​រាយការណ៍​ថា រាល់​ទិន្នន័យ​ដែល​ទទួលបាន​នៅក្នុង​ការសាកល្បង​នេះ​គឺ​មាន​សុវត្ថិភាព​និង​ភាពស៊ាំ​នឹង​មេរោគ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​នេះហើយ​កំពុង​លើកទឹកចិត្ត​ដល់​ការសិក្សា​បន្ថែម​​ទៀត​អំពី​ប្រសិទ្ធភាព​របស់​វា​នាពេល​អនាគត​”​។​

​ចិន​បាន​ប្រើ​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ដោយ​ចាក់​ទៅ​លើ​កម្មករ​រាប់រយ​ពាន់​នាក់​និង​ក្រុម​ផ្សេង​ដែល​ត្រូវបាន​ចាត់ទុក​ថា​មាន​ហានិភ័យ​ខ្ពស់ ទោះបី​ការសាកល្បង​វ៉ាក់សាំង​ទាំងនោះ​មិនទាន់​ត្រូវបាន​សាកល្បង​​បញ្ចប់​ពេញលេញ​ក៏ដោយ ដែលនាំឱ្យ​មាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្នុងចំណោម​អ្នកជំនាញ​សុខាភិបាល​។​

​ចិន​បាន​ធ្វើការ​សា​ល្បង​ថ្នាំ​វ៉ាក់សាំង​យ៉ាង​កូវី​ដ​១៩​តិច​ណាស់​ចំនួន​៤​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ចិន​ចាក់​វ៉ាក់សាំង​ក្នុងដំណាក់កាល​ពិសោធន៍​ទៅ​លើ​កម្មករ​រាប់រយ​ពាន់​នាក់ តែ​មិន​មាន​សេចក្តីរាយការណ៍​អំពី​ផល​អវិជ្ជមាន​ធំដុំ​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...