Home ព័ត៌មានជាតិ សង្គម មន្រ្តីនគរបាល...

មន្រ្តីនគរបាល ត្រូវយកចិត្តទុក ដាក់ការពារសន្តិសុខ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត

ដោយៈគ្រញូង/បាត់ដំបងៈ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានរំលឹកដល់ ទាំងថ្នាក់ដឹកនាំផែនជំនាញ ទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក និងបានជំរុញដឹកនាំមន្រ្តីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ទាំងនៅក្នុងមូលដ្ឋាន ក៏ដូចទីតាំងការិយាល័យ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន បានប្រាប់ថា ការចុះឈ្មោះថ្មី ចាប់ផ្តើមពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ នៅក្នុងមូលដ្ឋាន ខេត្តបាត់ដំបង មិនមានករណីល្មើសណាមួយ កើតឡើងទាក់ទងនឹងករណីខាងលើនេះទេ ទាំងនៅតាមការិយា ល័យ ក៏ដូចប្រជាពលរដ្ឋ ដែលលោកអញ្ជើញ ទៅបំពេញកាតព្វកិច្ច ទាក់ទងនឹងបញ្ហានេះ បានប្រព្រឹត្តិទៅជាប្រក្រតី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular