៣​ខែ ឆ្នាំ​២០១៨ លក់​ប័ណ្ណ​ឲ្យ​ទេសចរ​អន្តរជាតិ​កើន​បាន ១២,៩​ភាគរយ​

1332
ចែករម្លែក

​ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: កិច្ចប្រជុំ​ការងារ​ទេសចរណ៍​៣​ខែ​ឆ្នាំ​២០១៨ ក្រោម​អធិបតី​លោក ថោង ខុន បានបង្ហាញ​ឲ្យ​ឃើញថា គ្រឹះស្ថាន​អង្គរ​បាន​លក់​ប័ណ្ណ​ជូន​ទេសចរ​អន្តជាតិ​បាន​ចំនួន ៨៥៤.៥៨៤​នាក់ មាន​កំណើន ១១,៩% បើ​ធៀប​ទៅនឹង​រយៈពេល​ទៅនឹង​ឆ្នាំ​២០១៧​។ រីឯ​ចំណូល​ទទួលបាន ៣៩,៤៨​លាន​ដុល្លារ​អាមេរិក មាន​កំណើន​២៨% ធៀប​ទៅនឹង​ឆ្នាំ​២០១៧ រយៈពេល​ដូចគ្នា​។

​ក្នុងនោះ បាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ចំនួន ១,៧១​លាន​ដុល្លារ​អាមេរិក​។ ទេសចរ​បាន​ទិញ​ប័ណ្ណ​សំរាប់​រយៈពេល​១​ថ្ងៃ ស្មើ​នី​ង​៦៣,៦%​។ រយៈពេល ៣​ថ្ងៃ ស្មើនឹង ៣៥,៤% នឹង​រយៈពេល ៧​ថ្ងៃ​ស្មើ​នី​ង​១%​។ គ្រឹះស្ថាន​អង្គរ​បាន​នឹង​កំពុង​ធ្វើ​ទំនើបកម្ម នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ បន្តធ្វើ​ទំនើបកម្ម​នៃ​ប្រពន្ធ​លក់​បណ្ណ បង្កើន​ប្រសិទ្ធិភាព​ផ្តល់​សេវា​បង្គន់​អនាម័យ និង​ដាក់អោយ​ដំណើរការ នៃ​ការលក់​ប័ណ្ណ​តាម​ប្រព័ន្ធ Online នៅក្នុង​ឆមាស​ទី​២ បន្ថែមទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម