Home ព័ត៌មានជាតិ សន្តិសុខ ឆែកអាវុធជាតិផ...

ឆែកអាវុធជាតិផ្ទុះលើ ឡានចិន ប្រទះឃើកាំភ្លើងខ្លី និងថ្នាំញៀន

ដោយៈវណ្ណៈ/ព្រះសីហនុៈ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន ចំនួន ៦ នាក់ (ប្រុស៣នាក់ ស្រី៣នាក់) និងរកឃើញ​កាំភ្លើងខ្លី មួយដើម គ្រាប់៣០គ្រាប់ និងថ្នាំញៀន ១កញ្ចប់ និងដកហូតរថយន្តមួយ​គ្រឿង នៅពេលកម្លាំងសមត្ថកិច្ច បានកំពុងត្រួតពិនិត្យ រកអាវុធជាតិផ្ទុះ នៅចំណុចជិត​ផ្សារពាណិជ្ជកម្ម ក្នុងសង្កាត់២ ក្រុង-ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ។

សមត្ថកិច្ចដែលស្ថិតនៅក្នុងប្រតិបតិ្តការនេះ បានបញ្ជាក់ថាៈ រថយន្តដែលរកឃើញ​មានអាវុធនេះ ម៉ាកតូយ៉ូតា អាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្ស ៦ នាក់ ជាជនជាតិចិន ។ ចំណែក កាំភ្លើងដែលដកហូតបាន ជាកាំភ្លើងខ្លី ម៉ាក G-Lock 19 Gen5 មានបង់កាំភ្លើងចំនួន ២ និងគ្រាប់ចំនួន ៣០ គ្រាប់ ក្រៅពីនេះ ក៍រកឃើញថ្នាំញៀន មួយកញ្ចប់ដែរ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានត្រូវសមត្ថកិច្ច ឃាត់នាំយកមកសាកសួរ និងស្រាវជ្រាវ តាមនីតិវិធី ។

ប្រភពដដែលបញ្ជាក់ទៀតថាៈ កិច្ចប្រតិបត្តិការនេះ គណៈបញ្ជារការឯកភាព ក្រុងព្រះសីហនុ បានអនុវត្តតាមវិធានការរដ្ឋបាលខេត្ត ដែលមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់​ចេញវិធានការ ឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ធ្វើយុទ្ធនាការត្រួតពិនិត្យ រកអាវុធជាតិផ្ទុះ និងធ្វើរដ្ឋបាលចំហ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្ត ៕/b/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...