Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌឬស្...

អភិបាលខណ្ឌឬស្សីកែវដឹកនាំ កម្លាំងចុះប្រមូលសំរាមដែលបាននិងកំពុងកកស្ទះ នៅទូទាំងមូលដ្ឋានខណ្ឌទាំងយប់អាធ្រាត្រ

ដោយៈសាវរក្ស/ភ្នំពេញៈ នាយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ខែតុលា ឆ្នាំ២០២០ លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកអភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាល មន្រ្តីសាលាខណ្ឌ កំលាំងសណ្តាប់ធ្នាប់ខណ្ឌ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ចុះប្រមូលសំរាមដែលបាននិងកំពុងកកស្ទះក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។

ការចុះប្រមូលសំរាមដែលបាននិងកំពុងកកស្ទះមានដូចជា
១- តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ សង្កាត់ឬស្សីកែវ សង្កាត់គីឡូម៉ែតលេខ៦
សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះ២ ដោយប្រើប្រាស់រថយន្តប្រមូលសំរាម របស់ សាលារាជធានីភ្នំពេញចំនួន ០៤ គ្រឿង។
២- ប្រើប្រាស់ឡានបែនដឹកដីចំនួន ១៨ គ្រឿង ចុះប្រមូលលើបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ក្រុមការងារ បានបន្តអនុវត្តការងាររហូត ដល់ម៉ោង២ទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ជាលទ្ធផលសំរាមនៅលើផ្លូវជាតិលេខ៥ និងផ្លូវ ៥៩៨ មានសភាពល្អប្រសើរ ដោយឡែកផ្លូវតូចៗខាងក្នុងក្រុមការងារពុំទាន់បានប្រមូលនៅឡើយ ដូចនេះសំរាមនៅសល់ច្រើនផ្លូវខាងក្នុង ក្រុមការងារនឹងបន្តចុះប្រមូលសំរាមបន្តទៀត។

លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានសម្រេចកំណត់យកទីតាំងស្តុកសំរាមបណ្តោះអាសន្ន ចំនួន៤កន្លែង ដើម្បីងាយស្រួលលើការគ្រប់គ្រងសំណល់សំរាម និងសម្រេចជ្រើសរើសកម្មករ ចំនួន៤៥នាក់ សម្រាប់ប្រមូលរាល់កាកសំណល់សំរាម នូវទូទាំងក្នុងភូមិសាស្ត្រសង្កាត់ទាំង៧។

ក្នុងកិច្ចប្រជុំបន្ទាន់មួយ លោក ជា ពិសី បានសង្កត់ធ្ងន់លើការជ្រើសរើសកម្មករ ចំនួន៤៥នាក់ ដើម្បីប្រមូលរាល់កាកសំណល់សំរាម នូវទូទាំងក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ក្រៅពីសម្រេចកំណត់យកទីតាំងស្តុកសំរាមបណ្តោះអាសន្ន ចំនួន៤កន្លែង ដើម្បីងាយស្រួលលើការគ្រប់គ្រងសំណល់សំរាមរួមមាន ទី១ទីតាំងដីទំនេរមុខសាលាអន្តរជាតិ ប៊ែលធី សម្រាប់សង្កាត់ទួលសង្កែទី១។ ទី២ទីតាំងដីក្នុង អតីតរោងចក្រ (ដាយយាំង) សម្រាប់សង្កាត់ឫស្សីកែវ ។ ទី៣នៅសង្កាត់គីឡូម៉ែត្រលេខ៦ និងទីតាំងដីចំណតរថយន្ត គីឡូម៉ែត្រលេខ៩ សម្រាប់សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២។ ទី៤ទីតាំងដីជិត សាលាបឋមសិក្សា ជាស៊ីម ចំរើនរដ្ឋ សម្រាប់សង្កាត់ស្វាយប៉ាក ក្នុងការធានាបានគុណភាពបរិស្ថានសោភ័ណភាព និងសុខភាព សាធារណៈ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

រថយន្ត​ក្រឡាប់ ពេល​ចុះ​ចំ...

ដោយៈ ស​រិ​ទ្ធ / កោះកុងៈ រ...

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...