Home ព័ត៌មានជាតិ សេដ្ឋកិច្ច គម្រោងសាងសង់ផ...

គម្រោងសាងសង់ផ្លូវ៣៤ខ្សែឈានដល់ដំណាក់កាលអ៊ុតកៅស៊ូពីលើ

-ផ្លូវចំនួន៥៥ខ្សែបាននឹងកំពុងសាងសង់នៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២០

ដោយៈប.ខុន/ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ ឈានដល់ដំ ណាក់កាលអ៊ុតកៅស៊ូកម្រាស់០.០៧ម៉ែត្រពីលើបេតុងកម្រាស់០.២៥ម៉ែត្រ ដែល បានចាក់រាចរាល់នៅគ្រប់ផ្លូវ តែការងារអ៊ុតកៅស៊ូមិនទាន់ដំណើរការពេញលេញ បានដោយសារនៅមានភ្លៀង ធ្លាក់ច្រើន។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅ ថ្ងៃទី៧ខែតុលាឆ្នាំ២០២០ថា ការងារសាងសង់ផ្លូវ៣៦ខ្សែ នៅក្នុងខេត្តព្រះសីហនុ ពេលនេះ ចូលដល់ដំណាក់កាលត្រូវអ៊ុតកៅស៊ូបន្ថែមពីលើបេតុងហើយ តែមិន ទាន់អាចដំណើរពេញលេញបានដោយសារភ្លៀងនៅបន្តធ្លាក់ច្រើន ។ ការងារជា ច្រើន ផ្នែកផ្សេងៗទៀតនៅលើដងផ្លូវទាំង៣៦ខ្សែភាគច្រើនបានរួចរាល់ហើយ។

យោងតាមរបាយការនៃការស្ថាបនាផ្លូវក្រុង៣៤ខ្សែ នៅខេត្តព្រះសីហនុគិត ត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២០សម្រេចបានលទ្ធផលដូចជាការងារចាក់បេតុងផ្លូវសម្រេចបាន១០០ភាគរយ,ការងារដាក់លូតាមផ្លូវសម្រេចបាន១០០ភាគរយ,ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០,៥ភាគរយ , ការងាររៀបខឿនក្រានីត សម្រេចបាន ៨៥, ៨៣ ភាគរយ,ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៤៩, ៦៧ ភាគរយ , ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន ៨០,២៨ ភាគ រយ ,ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥ភាគរយ , ការងារ បំ ពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥ភាគរយ , ការងារដំឡើងភ្លើងស្អប់ចរា ចរណ៍សម្រេចបាន៤៥ភាគរយ , ការងារដាំដើមឈើនិងផ្កាក្រដាសសម្រេចបាន ៥០,១០ភាគរយ។
រំលឹកឱ្យដឹងថាផ្លូវចំនួន៣៤ខ្សែដែលកំពុងបន្តសាងសង់នៅក្នុងខេត្តព្រះសីហនុ មានប្រវែង សរុបជាង៨០គីឡូម៉ែត្រ ធ្វើការ សាងសង់ដោយក្រុមហ៊ុនចំនួន ៨ រួមមានក្រុមហេងសម្បត្តិក្រុមហ៊ុន SCE ក្រុមហ៊ុនសាជីវកម្មពិស្ណុការអន្តរជាតិ ក្រុមហ៊ុនK.B.H Construction Co.,LTD ក្រុមហ៊ុន VT Engineering Construction ក្រុមហ៊ុនរ៉ូ យ៉ាលមេគង្គខស្ត្រាក់សិន & ឌីវើឡុបមែន កងវិស្វកម្មសម្តេចតេជោហ៊ុនសែន សៀម រាបនិងកងវិស្វកម្មលេខ១៧៨ស្ពាន ថ្នល់ នៃក្រសួងការពារជាតិនៅ ក្រុង ព្រះ សីហនុនេះ បានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ ២០១៩ ជាគម្រោងលើកឡើងដោយ គណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមាន លោកឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានតាំងពីឆ្នាំ២០១៨ ។ ផ្លូវ ទាំង៣៤ខ្សែនេះ នៅក្នុងគម្រោងចាក់ បេតុងកម្រាស់០.២៥ម៉ែត្រ និង អ៊ុតបេទីម បន្ថែមពីលើកម្រាស់០.០៧ ម៉ែត្រ ។

ក្រៅពីផ្លូវ៣៤ខ្សែខាងលើនៅផ្លូវមួយខ្សែសាងសង់ដោយថវិកាសប្បុរសជនតាមរយៈលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួបរិស្ថាននិងជាប្រធាន ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ,ផ្លូវចំនួន៩ខ្សែសាងសង់ដោយរដ្ឋបាល ខេត្ត ព្រះសីហនុនិងផ្លូវចំនួន១១ខ្សែ ទៀតសាងសង់ដោយក្រសួងសាធា រណការ និងដឹកជញ្ជូន ដែលផ្លូវខ្លះបានរួចរាល់និងផ្លូវខ្លះកំពុងដំណើរការសាងសង់ សរុប ផ្លូវដែលបាននិងកំពុងសាងសង់ក្នុងខេត្តព្រះសីហនុនៅក្នុងឆ្នាំ២០២០មាន ចំនួន ៥៥ខ្សែ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...