Home ព័ត៌មានជាតិ សង្គម ​អាជ្ញាធរ​សង្...

​អាជ្ញាធរ​សង្ឃឹមថានឹង​គ្មាន​ការលក់ដូ​និង​សំណង់​អនាធិបតេយ្យ​លើ​ដងផ្លូវ​ក្នុង​សង្កាត់​លេខ​១​ទៀត​ទេ​

ដោយៈ វណ្ណៈ​/​ព្រះសីហនុៈ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ក្រុងព្រះសីហនុ បាន​បន្ត​យុទ្ធនាការ​ក្តៅ ចុះ​រៀបចំ​សណ្តាប់ តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ឃ្លាំង​លើ ដល់​មុខ​រោងចក្រ ញូ​ស្តា ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ចូលដល់​ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ នេះ ។​អាជ្ញាធរ​ក្រុងព្រះសីហនុ សង្ឃឹមថា នឹង​គ្មាន​ការលក់ដូ និង​សំណង់​អនាធិបតេយ្យ លើ​ដងផ្លូវ ក្នុង​សង្កាត់​លេខ​១ ទៀត​ទេ ។

​គណៈបញ្ជាការ​ឯកភាព ក្រុងព្រះសីហនុ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ក្នុង​ហេតុផល ដើម្បី​រក្សា​ចំណីផ្លូវ​តាម​ប្លង់គោល មិន​ឲ្យ​មានការ​សាងសង់ ឬ​លក់ដូរ​លើដី​ចំណីផ្លូវ ដែល​តាម​មន្ត្រី​អះអាងថា ទំហំ​ទទឹងផ្លូវ​នេះ ទាំង​តួ​ផ្លូវ និង​ចិញ្ចើមផ្លូវ មាន​ប្រវែង​រហូតដល់ ៦០ ម៉ែត្រ​។

​ជាការ​កត់សម្គាល់ថា ពេល​សមត្ថកិច្ច ចុះ​អនុវត្តន៍​វិធានការ​ក្តៅ​នេះ មាន​បញ្ហា​ជជែក​គ្នា​ខ្លះៗ​ដែរ រវាង​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ ដូចជា​ពលរដ្ឋ​ខ្លះ សុំ​ការយោគយល់ ពី​អាជ្ញាធរ​ក្រោម​ហេតុផល​ថា គ្មាន​កន្លែង​លក់ដូរ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ជំទាស់​មិន​ឲ្យ​រុះរើ ផងដែរ​។​

​លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បាន​ពន្យល់ថាៈ មិនអាច​បន្ធូរបន្ថយ​បានទេ ដោយសារតែ​នេះ ជា​យុទ្ធនាការ​ពិសេស បិទ​បញ្ចប់​លែង ឲ្យ​មានការ​លក់ដូរ ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ ស្រប​ពេលដែល ការស្ថាបនា​ផ្លូវ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំណុច​នោះ កំពុង​ធ្វើ​ដែរ​។

​បើតាម​លោក អភិបាលរងក្រុង​ថា យុទ្ធនាការ​ក្តៅ​នេះ ធ្វើឡើង​ក្រោយពី​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ដឹកនាំ​កម្លាំង​ចុះ ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ ពាក់ព័ន្ធ​រុះរើ​សំណង់ និង​បញ្ឈប់​ការលក់ដូរ ត្រឹម​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​កន្លងទៅ ជាមួយ​ការបញ្ជា​ក់ថាៈ ការលក់ដូរ តាម​ចិញ្ចើមផ្លូវ នៅ​ឃ្លាំង​លើ និង​មុខ​រោងចក្រ ញូ​ស្តា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នឹង​លែងមានទៀតហើយ ចាប់ពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ តទៅ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...