Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​អាហ្វ្រ...

​បុរស​អាហ្វ្រិក វ័យចាស់​ម្នាក់ ស្លាប់​ក្នុង​បន្ទប់​ជួល នៅ​ក្រុងព្រះសីហនុ​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ បាន​ដេកស្លាប់ ក្នុង​បន្ទប់ នៃ​អគារ​ស៊ី​វីត ស្ថិតនៅ​ខាងក្រោយ សាលាក្រុង​ព្រះសីហនុ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ព្រលប់ ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ តាម​ការពិនិត្យ និង​សន្និដ្ឋាន​ជំហាន​ដំបូង របស់​សមត្ថកិច្ច​ជំនាញ​ថា បុ​រ​នោះ បាន​ស្លាប់​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ ប្រចាំកាយ (​ទឹកនោមផ្អែម​) ។​

​តាម​របាយការណ៍ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​ឲ្យ​ដឹងថាៈ បុរសរងគ្រោះ មានឈ្មោះ PA LOUW EVERHARUS JOHANNES កើត​ថ្ងៃទី ០៩.០៥. ១៩៥០ សញ្ជាតិ អាហ្វ្រិក​ខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ A 05845784 អស់​សុពលភាព ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៧ បាន​ចូលមក​ស្នាក់នៅ អគារ​ស៊ី​វ៉ី​ត​ខាងលើ កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ រហូតមក​ដល់ពេល​កើតហេតុ​។​

​តាម​ការសន្និដ្ឋាន​រប​ស់​គ្រូពេទ្យ​ជំនាញ និង​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ បានអោយដឹងថាៈ បុរស​នេះ​បាន​ស្លាប់ ដោយសារ​ជំងឺ​ទឹកនោមផ្អែម រុំ​ា​រៃ​យូរ ពិតប្រាកដ​មែន ។ បច្ចុប្បន្ន សាកសព បាន​ត្រូវ​កម្លាំង​ជំនាញ យកទៅ​រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ក្រុងព្រះសីហនុ រង់ចាំ​ការសម្រេច​ពី​ស្ថានទូត និង​គ្រួសារ​សាមី​៕​S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុគ្គលិក​កាស៊ីណូ រលក​ធំ ប...

ដោយៈ​វ​ណ្ណះ​/​ព្រះ​សី​ហុៈ...

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...