ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈរយៈពេលប៉ុន្មានថ្ងៃក្រោយពីការចាប់ខ្លួនជនសង្ស័យប្រុសស្រីរក្សាទុកនូវថ្នាំញៀន២០កញ្ចប់តូចធំ។សមត្ថកិច្ចបាននាំជនសង្ស័យទាំងពីរនាក់មកបន្តឆែកឆេរក្នុងបន្ទប់ជួលដដែលជាលើកទី២។ក្នុងនោះសមត្ថកិច្ចបានរកឃើញវត្ថុតាងជាគ្រឿងញៀនមានសណ្ឋានដដែលចំនួន២កញ្ចប់បន្ថែមទៀត។
លោកកាន់ពេញអធិការនគរបាលក្រុងសែនមនោរម្យបានឱ្យដឹងនៅរសៀលថ្ងៃ៧ខែតុលាឆ្នាំ២០២០នេះថាៈនៅវេលាម៉ោងប្រមាណ១០ថ្ងៃនេះកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនគរបាលក្រុងសែនមនោរម្យនិងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ពានមានជ័យ។
ក្នុងបន្តកិច្ចតាមចាប់បទល្មើសនេះដឹកនាំសម្របសម្រួលដោយលោកម៉មវ៉ាន់ដាព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យឆែកឆេរលំនៅស្ថាននិងដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកធ្វើការឆែកឆេរលំនៅស្ថាន(ផ្ទះជួល)។ក្នុងសំណុំរឿងរបស់ជនត្រូវចោទឈ្មោះដារី និងឈ្មោះ ជា ផាលីណែតនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោកអធិការបានបន្តថាៈលទ្ធផលនៃការឆែកឆេរជាលើកទី២បានរកឃើញសារធាតុសង្ស័យថាជាមួយសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន២កញ្ចប់ស្មើនឹង២០៥,៤០ក្រាមនៅក្នុងកូនធុងបាស់។បានដកហូតវត្ថុតាងរួមមាន៖១.សារធាតុសង្ស័យថាជាមួយសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ស្មើនឹង២០៥,៤០ក្រាម (ថ្លឹងរួច)២.កូនធុងបាស់ ចំនួន១គ្រឿង។
គួររំលឹកថាកាលពីថ្ងៃទី៣០ខែកញ្ញាកន្លងទៅសមត្ថកិច្ចបានចុះអនុវត្តន៍ឆែកឆេរនិងចាប់ខ្លួនជនសង្ស័យឈ្មោះដារី និងឈ្មោះ ជា ផាលីណែត ក្នុងបន្ទប់ជួលនិងដកហូតគ្រឿងញៀនចំនួន២០កញ្ចប់ ម្តងរួចមកហើយ៕S/