Home ព័ត៌មានជាតិ សង្គម ​រំដោះ​ទឹកភ្ល...

​រំដោះ​ទឹកភ្លៀង ដែល​ជន់​លិច​ផ្លូវ​មួយចំនួន ចេញពី​ផ្នែក​ខ្លះ នៃ​ក្រុង​បាត់ដំបង​

​ដោយៈ គ្រញូង​/​បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង អមដំណើរ​ដោយ​លោក ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចុះ​អន្តរាគមន៍ រំដោះ​ទឹកភ្លៀង ដែល​ជន់​លិច​ផ្លូវ​មួយចំនួន ចេញពី​ក្រុង​បាត់ដំបង នៅ​ប៉ែក​ខាងលិច​ស្រុក​សង្កែ កុំ​ឲ្យ​លិច​ខូច​ផ្លូវ ។​

​លោកស្រី កឹម សុគន្ធ​ធា​រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ឲ្យ​ដឹងថាៈ ក្រោយពី​ក្រុង​បាត់ដំបង បានទទួល​រងទឹក​ភ្លៀង រយៈពេល ១​ថ្ងៃ ទៅ ២​ថ្ងៃ ជា​បន្ត​បន្ទាប់មក ធ្វើឱ្យ​លូ​តាមផ្លូវ​មួយចំនួន​ស្ទះ បណ្តាលឱ្យមាន​ផ្លូវ​មួយចំនួន ក្នុង​ក្រុង មានការ​ជន់​លិច​។​

​ដោយ​ពិនិត្យឃើញ ស្ថានភាព​ជាក់ស្តែង លោក ងួន រតនៈ បាន​ចុះ​អន្តរាគមន៍ យក​អេស្កាវ៉ាទ័រ កាយ​បើក​មុខទឹក ដើម្បី​រំដោះ​ទឹកភ្លៀង ដែល​ជន់​លិច​ផ្លូវ​មួយចំនួន នៅក្នុង​ក្រុង ។ លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​លោក ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​ពិនិត្យ​ប្រព័ន្ធ​លូ​មួយ ចំនួន ដែលមាន​ការខូចខាត (​បាក់​) ត្រូវ​កាយ​បើក​មុខទឹក និង​ដាក់លូ​ថ្មី ដើម្បី​រំដោះ​ទឹក​ចេញ ពី​ក្នុង​ក្រុង ឱ្យបាន​ទាន់ពេលវេលា ៕S/

​រូបថត​ញ​លោក​អភិបាលខេត្ត​និង​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ចុះ​អន្តរាគមន៍​រំដោះ​ទឹកភ្លៀង​ដែល​ជន់​លិច​ផ្លូវ​មួយចំនួន​ចេញពី​ក្រុង​បាត់ដំបង​នៅ​ប៉ែក​ខាងលិច​ស្រុក​សង្កែ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្ដេច​តេ​ជោ ហ៊ុន សែន មា...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​...

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញ...

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...