នាយឧត្ដមសេនីយ៍ វង្ស ពិសេនអនុញ្ញាតឱ្យសេនានុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃចូលជួប

ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក វរផុត វរផៃសាន (Warapod Warapisan) សេនានុព័ន្ធកងទ័ពជើងអាកាសថៃ នាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ចូលជួបសម្តែងការគួរសមដើម្បីជម្រាបលាបន្ទាប់ពីលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតយោធារយៈពេល ៣ឆ្នាំនៅកម្ពុជា។ ការជួបនេះ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯកវរផុតវរផៃសានបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងជួយសម្រួលកិច្ចការនានាបានល្អក្នុងពេលកន្លងមក។
លោកសេនានុព័ន្ធកងទ័ពជើងអាកាសថៃបានវាយតម្លៃខ្ពស់ចំពោះការហ្វឹកហាត់រូមគ្នារវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក ដែលបានបង្ហាញឱ្យឃើញពីសមត្ថភាព និងកិត្យានុភាពមានភាពទាន់សម័យបើធៀបជាមួយនឹងអរិយ្យប្រទេសនានាលើសកលលោក។

ជាការឆ្លើយតបនាយឧត្ដមសេនីយ៍វង្សពិសេនបានសម្តែងនូវការពេញចិត្តចំពោះការដឹកនាំនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-ថៃ មានការរីកចម្រើនគួរជាទីមោទនៈ ជាពិសេសស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានភាពល្អប្រសើរ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រាថ្នាចង់បានបំផុតនូវការកសាងព្រំដែនមួយមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទាក់ទងលើវិស័យយោធានាយឧត្ដមសេនីយ៍វង្សពិសេនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមកដែលកងទ័ពប្រទេសទាំងពីរបានផ្លាស់ប្តូរពត៌មានគ្នាទៅវិញទៅមកក៏ដូចជាការរួមសហការគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ នៅតាមព្រំដែន។ ទន្ទឹមនេះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណកងទ័ពភូមិន្ទថៃដែលបានបង្កលក្ខណៈឲ្យកងយោធពលខេមរភូមិន្ទទៅធ្វើការសិក្សានៅព្រះរាជាណាចក្រថៃ ហើយនាយឧត្ដមសេនីយ៍ បានមានជំនឿថា នៅក្រោយបញ្ចប់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ប្រទេសទាំងពីរ កម្ពុជា-ថៃ នឹងបន្តកិច្ចសហការជាមួយគ្នាឲ្យកាន់តែប្រសើរថែមទៀត៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...