​រយៈពេល ៣​ថ្ងៃ សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​បទល្មើស​ជល​ផល ជា​បន្តបន្ទាប់​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​រយៈពេល​៣​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ជា​បន្តបន្ទាប់ ។​លោក​លី​ឡា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​របស់​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ឆ្នាំង ដឹកនាំ​ដោយ​លោក ម៉ប់ សាម៉ុន​នាយរង ខណ្ឌ​រដ្ឋបាល​ជលផល និង​លោក អ៊ូ សោភ័ណ ។​


​សមត្ថកិច្ច​បាន​ចុះបង្ក្រាប បទល្មើស​ជលផល នៅ​ចំណុច​ទំនប់​ស្រុក ឃុំ​ស្វាយ​រំពារ រហូតដល់​ចំណុច​បាត់​ត្រង់ ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​ក្នុង​នោះបាន​រុះរើ និង​បំផ្លាញចោល របាំង​ស្បៃ​មុង ចំនួន​២៥​កន្លែង ប្រវែង ៧៥០ ម​. លប​លូ​ស្បៃ​មុង ៣០ គ្រឿង បង្គោល ២៧០ ដើម និង​ចាក់​លែង កូន​ត្រី​ចម្រុះ​មួយចំនួន​ចូល ក្នុង​ដែន​នេសាទ​វិញ ។​

​សូមបញ្ជាក់ថា ការបង្ក្រាប​បទល្មើស​ជ​ល​ផល បានធ្វើ​ឡើង នៅ​ចំណុច​ក្បាលកោះ​លង្វែក ខ្លា​ក្រហឹម ស្តី​បន្លិច​បឹង​ធំ ក្នុងស្រុក​ជល​គី​រី និង​ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​៦ តុលា ២០២០ ។​កម្លាំងចម្រុះ​ដឹកនាំ​កម្លាំង ដោយ​រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ណៅ ធួ​ក និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ។​លោក ងិន ហ៊ុន ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល នៅ​ចំណុច​ព្រំប្រទល់​ខេត្ត ៣ មាន​ខេត្តកំពង់ឆ្នាំង កំពង់ធំ និង​ខេត្តពោធិសាត់ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...