Home ព័ត៌មានជាតិ នយោបាយ "​បណ្ណាល័យ​សម...

“​បណ្ណាល័យ​សម្តេចម៉ែ​” គាំទ្រ​និង​លើកកម្ពស់​តួនាទី​ស្ត្រី​នៅក្នុង​សង្គម​

លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និងអធិប្បាយជូន​ភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)

ដោយៈ​ផាត សុ​និ​តា​/​ភ្នំពេញៈ​លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។​ថ្វីបើ​អាកាសធាតុ​មិន​អំណោយផល​ដោយមាន​ភ្លៀង​ធ្លាក់​ជន់​ជោរ​និង​បញ្ហា​ជំងឺ​កូ​វីដ​១៩ ក៏​លោកស្រី​ឯកអគ្គរដ្ឋទូត​នៅតែ​បំពេញ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​បង្ហាញ​អំពី​ការទទួលស្គាល់​និង​គាំទ្រ​ចំពោះ “​បណ្ណាល័យ​សម្តេចម៉ែ​”​។​


​ ​សាធារណរដ្ឋ​តួ​ក​គី ជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង​១២ នៅ​តំបន់​មជ្ឈិមបូព៌ា​។​មជ្ឈិមបូព៌ា​គឺជា​តំបន់ មួយ​ដែល​ពោ​ពេញ​ទៅដោយ​ធនធានធម្មជាតិ​រ៉ែ​ប្រេងកាត​ដ៏​ស្តុកស្តម្ភ​ប៉ុន្តែ​រហូតមកដល់​សព្វថ្ងៃ​នេះ​មជ្ឈិមបូព៌ា​មានទំនាស់​ប្រឈមមុខ​ដាក់គ្នា​ឥតឈប់ឈរ​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ក្រៅ​តំបន់​។​នៅក្នុង​នោះ​រួមមាន​បញ្ហា​ចម្រុះ​ជាតិ​សាសន៍​ដែល​បណ្តាល​ឲ្យ​កើតសង្គ្រាម​,​ជម្លោះសាសនា​,​បញ្ហា​ផ្ទៃក្នុង​ប្រទេស​និង​បញ្ហា​គោលនយោបាយ​របស់​ប្រទេស​មហាអំណាច​ប្រជែង​គ្នា​ក្នុងការ​គ្រប់គ្រង​តំបន់​មជ្ឈិមបូព៌ា​។

លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា​ទទួលស្វាគមន៍និង​អធិប្បាយជូនភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)


​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ធ្លាប់បាន​បំពេញការងារ​នៅ​តំបន់​មជ្ឈិមបូព៌ា​។​កាលពី​ជាង​១០​ឆ្នាំ មុន​លោក​បាន​បំពេញ​បេសកម្ម​នៅ​ប្រទេស​អ៊ីរ៉ាក់​ក្នុងការ​ប្រមែប្រមូល​ភ័ស្តុតាង​បទឧក្រិដ្ឋ​កម្ម​អន្តរជាតិ​នានា​ដែលជា​ឯកទេស​របស់លោក ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ការរៀបចំ​តុលាការ​កាត់ទោស អតីត​ប្រធានាធិបតី​អ៊ីរ៉ាក់ គឺ​លោក សា​ដាម ហ៊ូ​សេន​។​
​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​ក្នុងថ្ងៃនេះ លោកស្រី​អ៊ុន​លូ​មាន​សេចក្តី​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ កិច្ចការងារ​ចងក្រង​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​លោកស្រី​បានបង្ហាញ​ចំណាប់អារម្មណ៍​ជាពិសេស​លើ​ប្លង់​រចនា​អគារ​វិទ្យាស្ថាន​ស្លឹករឹត ដែលជា​ស្នាដៃ​របស់​ស្ថាបត្យករ​កម្រិត​ពិភពលោក គឺ​លោកស្រី ហ្សា​ហា ហា​ឌី​ដ​មានកំណើត​នៅ​ប្រទេស​អ៊ីរ៉ាក់ មាន​សញ្ជាតិ​ជា​អង់គ្លេស​ដែលមាន​ភាពខុសប្លែក​ពី​គំរូ​បែប​អភិរក្ស​នៃ​សំណង់​ស្ថាបត្យកម្ម​បម្រើ​នាទី​ជា​បូជនីយដ្ឋាន​រំឭក​ពី​អំពើ​ប្រល័យពូជសាសន៍​ដែល​ធ្លាប់​សាងសង់​កាលពី​៧០​ឆ្នាំមុន​មក​។​អគារ​វិទ្យាស្ថាន​ស្លឹករឹត​គឺជា​ទីតាំង​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដើម្បី​រំឭក និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ប្រមាណ​២​លាន​នាក់ នា​អំឡុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។

លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និង​អធិប្បាយជូនភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)


​ ​ស្ថាបត្យកម្ម​បែប​ពត់ពេន​ប៉ុន្តែ​មាន​ឥទ្ធិពល​របស់លោក​ស្រី ហ្សា​ហា ហា​ឌី​ដ ផ្ដោត​ទៅលើ​រូបរាង​បត់បែន ជាជាង​រូបរាង​មុត​និង​មាន​សណ្ឋាន​ធរណីមាត្រ​បង្ហាញ​ពី​ជ្រុង​ជាក់លាក់ ដែល​ប្រៀប​ដូច​ទៅនឹង​អគារ​ឧស្សាហកម្ម​។ ស្នាដៃ​ស្ថាបត្យកម្ម​របស់លោក​ស្រី​មាន​សក្ដានុពល​អាច​កែប្រែ​គំនិត​រចនា​នៃ​សំណង់​ស្ថាបត្យកម្ម​បម្រើ​តួនាទី​ជា​បូជនីយដ្ឋាន​រំឭក​ដល់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឲ្យ​ផ្លាស់​មុខមាត់​ថ្មី​និង​ប្រសើរ​ជាង​មុន​។​លើសពីនេះទៅទៀត​ដោយសារតែ​ជនរងគ្រោះ​ស្លូតត្រង់​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​តែងតែ​រួមមាន​ស្ត្រី​និង​កុមារ​ជាច្រើន​នេះ​គឺជា​ពេលវេលា​ដ៏​ស័​ក្កិ​សម​ដែល​ស្ត្រី​គួរតែ​ដើរតួនាទី​ជា​អ្នកដឹកនាំ​ការងារ​រចនា​បូជនីយដ្ឋាន ដើម្បី​ទទួលស្គាល់​និង​រំលេច​នូវ​ការបាត់បង់​ជារួម​របស់​ជនរងគ្រោះ​ទាំងនោះ​។​

លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះនិងចារល់ក្រាំងមាស​


​ ​លោកស្រី អៃ​ដា អ៊ុន​លូ បានបង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​បណ្ណាល័យ​​សម្តេចម៉ែ​។​នៅ​ចុងបញ្ចប់​នៃ ដំណើរ​ទស្សនកិច្ច​លោកស្រី​អៃ​ដា​អ៊ុន​លូ​បាន​ចារ​នូវ​សំណេរ​អនុ​ស្សារី​យ៍​នៅលើ​សៀវភៅ​ក្រាំងមាស​របស់​សម្តេចម៉ែ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖
​ ​“​តំណាង​ឲ្យ​ស្ថានទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី ព្រមទាំង​រូបនាង​ខ្ញុំ​ផ្ទាល់​សូម​សម្តែង​អំណរ​សាទរ​ចំពោះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​វិទ្យាស្ថាន​ស្លឹករឹត សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង ក្នុងការ​បង្កើត​បណ្ណាល័យ​សម្តេចម៉ែ ដើម្បី​ថ្វាយ​ព្រះរាជ​កិត្តិយស​ជូន​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​។​
​ ​នាង​ខ្ញុំ​ជឿជាក់ថា​បណ្ណាល័យ​សម្តេច​ម៉ែ​មិន​ត្រឹមតែ​ជា​ចង្កៀង​បំភ្លឺ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​នឹង​បន្ត​ជា​ប្រភព​ដ៏​មានតម្លៃ​សម្រាប់​ការអប់រំ​របស់​សាធារណជន​ក៏ដូចជា​មនុស្ស​ជំនាន់​ក្រោយ​ទៅមុខទៀត​។ ខ្ញុំ​សូម​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​លោក ឆាំង យុ និង​ឯកអគ្គរាជទូត ហូ​លី​យ៉ូ អេ​.​ជែ​ល​ដ្រេ​ស​ដែល​ទទួល​ស្វាគមន៍​នាង​ខ្ញុំ​មក កាន់​ទីតាំង​ដ៏​មាន​សារសំខាន់​នេះ ក្នុងថ្ងៃនេះ​។​”

លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និងអធិប្បាយ​ជូនភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)


​ ​ដោយ​គ្មាន​មន្ទិលសង្ស័យ បណ្ណាល័យ​សម្ដេចម៉ែ គឺជា​ធនធាន​ជាតិ​ដ៏​មាន​សារសំខាន់​សម្រាប់​ការអប់រំ​សាធារណជន និង​យុវជន​នាពេល​បច្ចុប្បន្ន និង​ជាច្រើន​ជំនាន់​ត​ទៅ​មុខទៀត​នាពេល​អនាគត​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចាត់ទុក​សុវត្ថិភាព សាធារណ​ជា​អាទិភាព​។ ស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​រាតត្បាត កូ​វីដ​១៩ ឯ​សកម្មភាព​អប់រំ សកម្មភាព​វប្បធម៌​និង​ព្រឹត្តិការណ៍​ជាតិ​ផ្សេងៗ​នៅតែ​បន្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជឿជាក់ថា​សកម្មភាព​ទាំងអស់នេះ​ត្រូវតែ​ប្រព្រឹត្តទៅ​ប្រកប​ដោយ​សុវត្ថិភាព និង​បាន​គិតគូរ​ទុកជាមុន​អំពី​សុខភាព​និង​សុខមាលភាព​របស់​មនុស្ស​គ្រប់រូប​។ ​អាស្រ័យ​ហេតុនេះហើយ នា​ខណៈពេល​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សូម​រក្សា​សិទ្ធិ​អនុញ្ញាត​ឲ្យ​សាធារណជន ចូល​ប្រើប្រាស់ បណ្ណាល័យ​សម្ដេចម៉ែ​តាម​ប្រព័ន្ធ​អន​ឡាញ​។​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បញ្ហា​ជំងឺ​រាតត្បាត​ជា​សកល​នេះ​នឹង​ស្រាកស្រាន្ត​ទៅ​នាពេល​ឆាប់​ហើយ “​បណ្ណាល័យ​សម្តេចម៉ែ​” អាច​ចាប់ផ្តើម​ទទួល​សាធារណជន​បាន​ទូលាយ​ជាង​មុន​៕​សរន

លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និងអធិប្បាយ​ជូនភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និងអធិប្បាយ​ជូនភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និងអធិប្បាយជូន​ភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និងអធិប្បាយជូន​ភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និងអធិប្បាយជូន​ភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍និងអធិប្បាយជូន​ភ្ញៀវ(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)
លោកស្រី អៃ​ដា អ៊ុន​លូ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​មកកាន់ “​បណ្ណាល័យ​សម្តេចម៉ែ​”​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​៧​ខែតុលា​នេះ​។(រូបថតតមជ្ឈមណ្ឌលឯកសារកម្ពុជា)


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ភូមិ​កូនដំរី ផ្ទុះ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ប្រទះឃើញ​សព​បុរស​ម្នាក់​អ...

ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈអ្...

ចុះ​ពិនិត្យ​គម្រោង​បើក​ទ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...